(ពិភពលោក)៖ នៅលើផែនដីយើងនេះត្រូវបានគេជឿថា មានកោះចំនួនប្រហែលជាង ១០០ពាន់កោះ ដោយក្នុងនោះមានមនុស្សប្រមាណ ១០ភាគរយនៃចំនួនប្រជាជនលើពិភពលោក រស់នៅលើដែនដីកោះទាំងនោះ។ ក្នុងចំណោមនោះ មានកោះចំនួន១០ ដែលមានសម្រស់ស្អាត និងទាក់ទាញភ្ញៀវទេសចរច្រើនបំផុតលើពិភពលោក។ ខាងក្រោមនេះជារបាយការណ៍នៃកោះទាំង១០នោះ៖

1.​ ប្រទេសដីកោះ Maldivesប្រទេស Maldives ជា ប្រជុំនៃកម្រងកោះដែលស្រស់ស្អាតជាងគេលើពិភពលោក ផ្ទៃទឹកសមុទ្រពណ៌ខៀវស្រងាត់ ជាផ្នែកមួយជម្រុញឲ្យកោះទាំងនេះកាន់តែលេចឡើង។ Maldives ជាប្រជុំកោះដែលប្រមូលផ្តុំដោយកោះផ្កាថ្មធម្មជាតិចំនួន២៦ និងមានផ្ទៃដីទាបជាងគេបំផុតនៅលើពិភពលោកនេះ ដោយនៅត្រង់ចំណុចខ្ពស់បំផុត ផ្ទៃដីមានកម្ពស់មិនខ្ពស់ជាង ៣ម៉ែត្រឡើយពីនីវ៉ូសមុទ្រ។ នៅពីក្រោមផ្ទៃទឹកដ៏ស្រស់ស្អាត សម្បូរទៅដោយផ្កាថ្មដុះប៉ប្រះទឹក ដែលបានទាក់ទាញភ្ញៀវទេសចរជុំវិញពិភពលោកមកកំសាន្តនៅទីនេះ។

width=730

2. កោះ Bora Bora របស់ប្រទេស French Polynesiaកោះដ៏ស្រស់ស្អាតនេះ មានសណ្ឋានដូចជាមួយ sombrero ដ៏ធំមួយ កោះដែលអតីតជាភ្នំភ្លើងមួយនេះស្ថិតនៅភាគខាងត្បូងនៃមហាសមុទ្រប៉ាស៊ីហ្វីក។ អ្វីដែលជាភាពអស្ចារ្យរបស់កោះតំបន់ត្រូពិចនេះគឺ បឹងទឹកប្រៃដ៏ស្រស់ស្អាត ជាមួយនឹងពណ៌បៃតងឆ្លុះ។ នៅទីនេះអ្នកអាចឃើញពពួកមច្ឆា អណ្តើក ត្រីឆ្លាម បបែលហែលលេងក្នុងទឹកថ្លាឆ្លុះដល់បាត។ ភ្ញៀវទេសចរណ៍ដែលនិយមមុជទឹក និងជិះក្តារស្គី ពិតជាអាចរីករាយជាមួយនឹងការកំសាន្តនៅក្បែរតំបន់ថ្មប៉ប្រះទឹក។ ប្រសិនបើអ្នកមានលទ្ធភាព គួរតែទៅកំសាន្តនៅទីនោះ ដោយស្នាក់នៅក្នុងបង់ហ្កាឡូបណ្តែតលើទឹកជាមួយអារម្មណ៍ស្រស់ថ្លា។

width=730

3. កោះ Palawan ប្រទេស ហ្វីលីពីនកោះ Palawan នេះជាឋានសួគ៌ក្រោមមេឃ ស្ថិតនៅក្នុងប្រទេសហ្វីលីពីន។ ខេត្តដីកោះនេះ លាតសន្ធឹងលើតំបន់ភាគនារតីទៅកាន់កោះ Borneo ជាមួយនឹងថ្មបាយក្រៀមផុសឡើងចេញពីផ្ទៃសមុទ្រ។ ពីលើកោះនេះ អ្នកអាចឃើញសកម្មភាពរបស់ពួកមច្ឆាហែលទឹកលេងបានយ៉ាងច្បាស់។ អ្វីដែលភាពទាក់ទាញបំផុតរបស់កោះ Palawan នេះគឺសួនឧទ្យានជាតិ Puerto Princesa Subterranean River ដែលត្រូវបានគេដាក់បញ្ជូនក្នុងបញ្ជីបេតិកភណ្ឌពិភពលោក។

width=730

4. ប្រទេសដីកោះ Saychellesស្ថិតនៅក្នុងដែនសមុទ្រឥណ្ឌា ទ្វីបអាហ្វ្រិក និងភាគខាងកើតប្រទេសគេនយ៉ា ដែលប្រមូលផ្តុំដោយកោះផ្កាថ្ម និងថ្មកា្រនីតចំនួន ១១៥កោះ។ ដោយសារសម្រស់ស្រស់គ្មានពីរ ពាក់កណ្តាលនៃដែនដីសរុបរបស់ប្រទេសនេះត្រូវស្ថិតនៅក្រោមការការពារ។ កោះភាគច្រើនរបស់ប្រទេសនេះ លាតសន្ធឹងលើតំបន់ដែលសំបូរដោយធនធានត្រី និងផ្តល់នូវភាពល្អឥតខ្ជោះសម្រាប់អ្នកនិយមមុជទឹក និងអ្នកជិះក្តារស្គីលើសមុទ្រ។

width=730

5. កោះ Santorini ប្រទេស ក្រិចកោះនេះអតីតជាភ្នំភ្លើងដែលនៅចំកណ្តាលចាក់បំពេញដោយទឹកសមុទ្រ ធ្វើឲ្យវាក្លាយជាកោះ ដែលមានសម្រស់ស្រស់ស្អាតបំផុត។ ភូមិគ្រិះពណ៌សជាច្រើន ត្រូវបានកសាងឡើងនៅតាមជម្រាលនៃភ្នំភ្លើងមួយនេះ។ មិនតែប៉ុណ្ណោះអគារនៃព្រះវិហារគ្រឹស្តសាសនា ដែលមានដំបូលពណ៌ខៀវស្រងាត់ ត្រូវបានកសាងឡើងឆ្លុះនឹងផ្ទៃទឹកសមុទ្រ។ អ្វីដែលជាចំណុចពិសេសរបស់កោះនេះ គឺទីតាំងបុរាណវិទ្យា Akrotiri និងតំបន់បុរាណ Thira រួមជាមួយឆ្នេរខ្សាច់ពណ៌ខ្មៅ Perissa និងទិដ្ឋភាពថ្ងៃលិចជាដើម។ ដំណើរកំសាន្តដោយការជិះទូកទៅកាន់កោះអតីតជាភ្នំភ្លើងមួយនេះ ដែលព័ទ្ធជុំវិញដោយច្រាំងថ្មខ្ពស់ផុសចេញពីសមុទ្រ ជាដំណើរកំសាន្តដែលមិនអាចបំភ្លេចបាន និងមិនធ្លាប់មានពីមុនមក។

width=730

6. ប្រទេសដីកោះ Cook ប្រសិនបើលោកអ្នកធ្លាប់មានក្តីស្រមៃ ចង់បណ្តែតតាមទឹកសមុទ្រទៅកាន់កោះដ៏ស្រស់ស្អាតណាមួយ នៅក្នុងដែនមហាសមុទ្រប៉ាស៊ីហ្វិកនោះ ប្រទេសដីកោះ Cook ជាកន្លែងដ៏សាកសមបំផុតសម្រាប់អ្នក។ កោះនេះស្ថិតនៅតាមបណ្តោយនៃប្រទេសដីកោះ French Polynesia និងកោះ Samoa ដោយកៀកទៅនឹងប្រទេសញ៉ូវហ្សេឡែន វាជាតំបន់បុរាណវិទ្យាដែលមានប្រមាណជា ១៥កោះ មានភាពល្បីល្បាញដោយសារភាពទាក់ទាញ ដោយសារមានផ្ទៃទឹកព័ទ្ធជុំវិញបឹងពណ៌ខៀវស្រងាត់ រួមជាមួយឆ្នេរយ៉ាងស្រស់ស្អាតនៅតាមមាត់សមុទ្រ និងអតីតភ្នំភ្លើង។

width=730

7. កោះ Bali ប្រទេស ឥណ្ឌូនេស៊ីកោះ Bali មានភាពល្បីល្បាញដោយសារវាជាភ្នំភ្លើងគ្របដណ្តប់ដោយព្រៃឈើ វាលស្រែធ្វើលើភ្នំ ឆ្នេរសមុទ្រ និងផ្កាថ្មប៉ប្រះទឹក។ កោះនេះជាបណ្តុំនៃទីតាំងសាសនា ដែលមានដូចជាវិហារ Uluwatu ដែលស្ថិតនៅចំណោទកោះជាដើម។ ទីក្រុង Kuta ដែលស្ថិតនៅតាមបណ្តោយឆ្នេរនៅភាគខាងត្បូងនៃកោះ Bali សម្បូរដោយក្លឹបរាត្រី ចំណែកក្រុង Seminyak Sanur និង Nusa Dua ជារមណីយដ្ឋានដ៏ពេញនិយមមួយ។ កោះនេះក៏មានភាពល្បីល្បាញក្នុងនាមជាកន្លែងហាត់ Yoga និងកន្លែងសង្រួមផ្លូវចិត្តផងដែរ។

width=730

8. កោះ Dalmatian ប្រទេសក្រូអាតDalmatian ជាកោះមួយក្នុងចំណោមតំបន់ប្រវត្តិសាស្ត្រផ្សេងទៀតនៃប្រទេសក្រូអាត។ វាបណ្តុំដែលចម្រុះគ្នាដោយកន្លែងទាក់ទាញ លំហែកាយ និងសម្បូរបែប។ ភូមិគ្រឹះ និងសណ្ឋាគារ ព្រមទាំងភោជនីយដ្ឋាននានាប្រមូលផ្តុំលើកោះដ៏ស្រស់ឆើតឆាយមួយនេះ ព្រមទាំងព័ទ្ធជុំវិញដោយសមុទ្រ។

width=730

9. ប្រទេសដីកោះ Fijiប្រទេសដីកោះ Fiji មានទីតាំងសិ្ថតនៅមហាសមុទ្រប៉ាស៊ីហ្វិកខាងត្បូង ជាតំបន់បុរាណវិទ្យាដែលប្រមូលផ្តុំដោយកោះប្រមាណជាង៣០០។ ភាពល្បីល្បាញនៃកោះនេះ បានដោយទេសភាពនៃកោះរដិបរដុប ឆ្នេរដែលមានរាងដូចជាម្រាមដៃ និងផ្កាថ្មប៉ប្រះទឹក ព្រមទាំងផ្ទៃទឹកថ្លាឆ្វង់។ កោះធំៗនៃប្រទេសដីកោះ Fijiនេះ គឺកោះ Viti Levo និងកោះ Vanua Levu ដែលមានចំនួនប្រជាពលរដ្ឋរស់នៅច្រើនជាងគេ ដោយសារកោះ Viti levu ជារដ្ឋធានី និងកោះ Suva ជាទីក្រុងកំពង់ផែ ដែលប្រមូលផ្តុំដោយស្ថាបត្យកម្មជាច្រើនបន្សល់ទុកពីសម័យអាណានិគមអង់គ្លេស។

width=730

10. កោះ Kauaʻi សហរដ្ឋអាមេរិកកោះនេះត្រូវបានគេហៅម្យ៉ាងទៀតថា កោះសួនច្បា ហេតុផលដោយសារវាគ្របដណ្តប់ដោយព្រៃខៀវស្រងាត់ស្ទើរពេញផ្ទៃកោះតែម្តង ព្រមទាំងទឹកជ្រោះធ្លាក់ចេញពីជ្រលងភ្នំភ្លើង។ សម្រស់នៃកោះនេះមិនត្រឹមតែបានមកពីពពួករុក្ខជាតិ និងទឹកភ្លៀងប៉ុណ្ណោះទេ តែក៏ដោយសារឆ្នេរដ៏អស្ចារ្យ ដែលមានសម្រស់ស្អាតបំផុត៕

width=730

ផ្តល់សិទ្ធដោយ ៖ ហ្វ្រេសញូវអាស៊ី