(ភ្នំពេញ)៖ ស្របពេលដែលបច្ចុប្បន្ន អតីតភរិយានិងកូនស្រី បានធ្វើដំណើរមកលេងស្រុកខ្មែរ រយៈពេលជិត១ខែមកនោះ តារាសម្តែងប្រុស និងជាប្រធានក្រុមម៉ូឌែល លោក យ៉ែម សំអូន ជារឿយៗ គេតែងកត់សម្គាល់ឃើញថា តារាប្រុសរូបនេះ តែងតែលះបង់ពេលវេលា នៅជាមួយកូនស្រី ដើម្បីផ្តល់ភាពកក់ក្តៅ ក្រោយពីរស់នៅបែកគ្នា យ៉ាងយូរមកនេះ។

ជាមួយគ្នា នៃការស្កាត់ជួបកូនស្រីនេះ តារាប្រុស លោក យ៉ែម សំអូន តែងបង្ហោះរូបភាព ភ្ជាប់ជាមួយទំហំទឹកចិត្តនឹករឭក ស្រឡាញ់កូនស្រី រហូតធ្វើឲ្យមហានមួយចំនួន មានអារម្មណ៍រំភើបជំនួស លោកនឹងកូនស្រីដ៏ស្រស់ស្អាត របស់លោកផងដែរ។

នៅលើបណ្តាញសង្គមហ្វេសប៊ុក របស់លោក យ៉ែម សំអូន មុននេះបន្តិច បានសរសេរបង្ហោះជាមួយរូបថត នៃការផ្តល់ប្រាក់ឲ្យកូនស្រីថា «រយលានអត្ថន័យ ហើយជាកំលាំងថាមពល និងកំលាំងចិត្តមិនអាចកាត់ថ្លៃបាន។ ប៉ាប៉ាពិតជារំភើបណាស់ ដែលមានកូននៅក្នុងជីវិតប៉ាប៉ា តួនាទីរបស់ប៉ាប៉ា មិនដែលភ្លេចម្ដងណាឡើយ កាស្រឡាញ់កូន គឺមាននៅក្នុងគំនិត និងក្នុងបេះដូង ប៉ាប៉ា ហើយក៏ជាកាស្រឡាញ់ ដែលមិនប្រួលប្រែអ្វី ដែលសំខាន់ប៉ាសូមជូនពរកូន ឲ្យមានភាពជោគជ័យ នៅក្នុងជីវិត។ love you forever my only one princess @ronnyyem !»

ជាមួយគ្នា នៃការលើកឡើងរបស់ លោក យ៉ែម សំអូន បង្ហាញពីទំហំទឹកចិត្ត ស្រឡាញ់កូនស្រីនេះដែរ ក៏មានទស្សនិកជន អ្នកគាំទ្រមួយចំនួន បានផ្ញើរសារដោយស្នើរ ឲ្យតារាសម្តែងប្រុសរូបនេះ និងភរិយាអ្នកនាង យ៉ាន លីនដា សម្រុះសម្រួលត្រូវរូវគ្នាវិញ ដើម្បីផ្តល់ភាពកក់ក្តៅ និងរស់នៅជុំគ្នាជាមួយកូនស្រី ខណៈកន្លងមកអ្នកនាង យ៉ាន លីនដា តែងឆ្លើយបដិសេធ ដោយមិនចង់សម្រុះសម្រួលគ្នាវិញឡើយ ទោះបីជាមានការផ្ញើសារសុំទោស ពីសំណាក់ស្វាមីលោក យ៉ែម សំអូន ជាបន្តបន្ទាប់ហើយនោះក្ដី៕

width=730

width=730

width=730

width=730

width=730

width=730

ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង