(សហរដ្ឋអាមេរិក)៖ តំណាងអង្គភាពព័ត៌មាន Fresh News ពីសហរដ្ឋអាមេរិកបានឲ្យដឹងថា ពេលកំពុងជួបសំណេះសំណាលជា មួយបងប្អូនប្រជាពលរដ្ឋខ្មែរ រស់នៅអាមេរិកជាង ៥០០នាក់ នៅរដ្ឋ California សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា សម្តេចនឹងចុះជួបជាមួយក្រុមបាតុករសួរនាំពួកគេ ប្រសិនបើអ្នកបើករថយន្តរបស់អាមេរិក បើកកាត់កន្លែង ដែលបាតុករនាំគ្នាធ្វើបាតុកម្ម។

តំណាងអង្គភាពព័ត៌មាន Fresh News ពីសហរដ្ឋអាមេរិកបានបញ្ជាក់ថា គម្រោងការធ្វើបាតុកម្មប្រឆាំងសម្តេចតេជោ ហ៊ុន សែន ធ្វើឬ មិនធ្វើ មិនទាន់ច្បាស់នោះទេ ហើយចំនួនអ្នកចូលរួមក៏មិនទាន់ច្បាស់ដែរ។

សូមបញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន កំពុងជួបសំណេះសំណាលជាមួយបងប្អូនពលរដ្ឋខ្មែររស់នៅអាមេរិកជាង ៥០០នាក់ នៅសណ្ឋាគារ Hyatt Regency Indian Wells ក្នុងទីក្រុង Rancho Mirage រដ្ឋ California ៕

width=730

width=730

width=730

ផ្តល់សិទ្ធដោយ ៖ ហ្វ្រេសញូវអាស៊ី