ថៃ ៖ បន្ទាប់ពីកុងត្រាជាមួយនិងស្ថានីយ៍ទូរទស្សន៍ប៉ុស្តិ៍លេខ​ ៧ ដល់ពេលកំណត់ហើយនោះ ថ្មីៗនេះក៏លេចលឺព័ត៌មានថា នាង Kwan Usamanee នឹងចាកចេញពីទ្រនំចាស់ក្នុងពេលឆាប់ៗនេះ ។

ទោះបីជានៅមិនទាន់សុំការបកស្រាយច្បាស់លាស់ណាមួយពីសមីខ្លួនក៏ដោយចុះ ប៉ុន្តែដំណឹងមួយនេះហាក់បីដូចជាការពិត ខណៈពេលដែលសារព័ត៌មានក្នុងប្រទេសថៃជាច្រើនបានចុះផ្សាយថា នាង Pooklook Fonthip ដែលជាតារារួមស្ថានីយ៍ទូរទស្សន៍ប៉ុស្តិ៍លេខ​ ៧ ជាមួយគ្នាបានចាកចេញទៅចុះកុងត្រាជាមួយនិង PPTV ជំនួសវិញ ។ 

/

គួរបញ្ជាក់ឲ្យដឹងថា នាង Kwan Usamanee ទើបចាប់ផ្តើមថតរឿងភាគថ្មីដែលមានចំណងជើងថា Fai Hima ជាមួយនិងតួប្រុសគឺលោក Louis Hesse​ ៕

/

/

ប្រែសម្រួល ៖ គន្ធា

ប្រភព ៖ sanook