ប្លែក ៖ តើលោកអ្នកធ្លាប់បានគិតទេថា ផោម អាចមានអត្ថប្រយោជន៍ចំពោះសុខភាពអស់លោកអ្នក? ជាការពិតណាស់ បើយោងតាមការសិក្សាស្រាវជ្រាវនាពេលថ្មីៗនេះ បានអោយដឹងថា ផោម គឹវាមានសារធាតុអ៊ីដ្រូហ្សែន ដោយអោយឈ្មោះថាhydrogen sulfide ពោលគឺវាមានអត្ថប្រយោជន៍នៅក្នុងការកាត់បន្តយសំពាធឈាមកុំអោយឡើងខ្ពស់។

លើសពីនេះទៅទៀត បើយោងទៅតាមការសិក្សាស្រាវជ្រាវ របស់អ្នកជំនាញដែលបានមកពីមន្ទីរពេទ្យ Zhongda នាខេត្ត Nanjing ប្រទេសចិន បានអោយដឹងថា វាគ្រាន់តែជាការសន្មត់នាជំហានដំបូងប៉ុណ្ណោះ ដោយមិនទាន់ច្បាស់ការណ៍នៅឡើយទេ តែវាកំពុងតែមានតំរុយ ដូចដែលបានបញ្ជាក់ខាងលើ យ៉ាងណាៗនោះ ករណីមួយនេះ កំពុងតែស្ថិតនៅក្នុងការតាមដានវិភាគរបស់អ្នកស្រាវជ្រាវនៅឡើយ។
គួរបញ្ជាក់ផងដែរថា ក៏មានការពិសោធន៍ទៅលើសត្វកណ្តុរផងដែរក្នុងករណីមួយនេះ ពីសំណាក់សកលវិទ្យាល័យ Johns Hopkins ថាវាពិតជាមានអាចកាត់បន្តយសំពាធឈាមមិនអោយឡើងខ្ពស់បាន ។ លើសពីនេះទៅទៀត បើយោងទៅតាមសម្តីរបស់អ្នកជំនាញ គឺលោក Yuyu Yao មកពីសកលវិទ្យាល័យ Southeast បានបញ្ជាក់អោយដឹងថាករណីមួយនេះមិនទាន់ហ៊ានធ្វើពិសោធន៍ទៅលើមនុស្សនោះទេ តែប្រសិនបើពួកយើងសំរេចចិត្ត ក្នុងការធ្វើពិសោធន៍ទៅលើមនុស្ស អ្វីដែលចោទជាបញ្ហាសួរថា តើមនុស្សហ៊ានទទួលយកក្នុងការហិតក្លិន ផោម ដើម្បីកាត់បន្ថយសំពាធឈាមមិនអោយឡើងខ្ពស់ដែរឬទេ? ៕
ដោយ ៖ ពិសិដ្ឋប្រភព ៖ leakarea