ចិន៖ នៅពេលដែលធ្វើដំណើរតាមយន្ដហោះ មានរយៈពេលយូរពេក ទើបមានក្រុមតន្ដ្រីដែលមានប្រុសស្អាត ស្រីស្អាត បាននាំគ្នាសម្ដែងអោយអ្នកដំណើរទាំងអស់បានស្ដាប់ និងឃើញ ដែលសកម្មភាពនេះ  បានធ្វើអោយមនុស្សជាច្រើន មានការគាំទ្រ និងពេញចិត្ដជាខ្លាំង។

width=445

ក្រុមតន្ដ្រី​​ ដែលបានសម្ដែងនៅលើយន្ដហោះនេះ  គឺជាសមាជិក នៃវង់តន្ដ្រីរបស់ទីក្រុងភីឡាដេភ្សា សហរដ្ឋអាមេរិក  ខណៈដែលគេបានមកធ្វើទស្សនៈកិច្ចតន្ដ្រី នៅទីក្រុងប៉េកាំង ប្រទេសចិន។

width=446

ការប្រគុំតន្ដ្រីនេះ ត្រូវបានគេធ្វើឡើង នៅដែលជើងយន្ដហោះ បានហោះហើរ ពីទីក្រុងប៉េកាំង ទៅកាន់ម៉ាកាវ។  លោក Dvorak ដែលជាសមាជិក ក្នុងក្រុមវង់តន្រ្ដីនោះ បានអោយដឹងថា គេប្រគុំតន្រ្ដីនេះ គឺក្នុងគោលបំណងលើកកម្ពស់ និងការបង្ហាញ អោយឃើញកាន់តែច្បាស់ អំពីវង់តន្ដ្រីដែលមាននៅសហរដ្ឋអាមេរិក។ នេះជាវីដេអូក្លីប សូមចុចដើម្បីមើល៕

ដោយ៖ នារីប្រភព៖​ dailymail