ស្ទើរតែមិនគួរអោយជឿ ៖ បុរសជាអ្នកបើករថយន្តប៊ើសក្នុងក្រុងម្នាក់ ត្រូវបានគេប្រសិទ្ធនាមអោយដឹងថា ជាកំពូលវីរៈបុរស ក្រោយពីគាត់បានឈានជើងចូល និងក្លាយជាបេក្ខភាពដែលបានជួយនារីម្នាក់ ពីការស្លាប់បាត់បង់ជីវិត ខណៈពេលដែលនាងបម្រុងនឹងលោតសម្លាប់ខ្លួនពីលើស្ពានមួយកន្លែង។
បុរសជាអ្នកបើករថយន្តក្រុងរូបនោះ មានឈ្មោះថា Darrell Barton បានប្រទះឃើញនារីម្នាក់នោះស្ថិតនៅក្នុងវ័យជាង ២០ ឆ្នាំ បម្រុងនឹងធ្វើការលោតសម្លាប់ខ្លួន ខណៈពេលដែលគាត់បើករថយន្ត បម្រើការងារជាធម្មតា នៅក្នុងក្រុង ញ៉ូវយ៉ក សហរដ្ឋអាមេរិក។ កាលដែលបានឃើញដូច្នេះហើយ លោក Darrell ក៏បានស្ទុះចុះទៅជួយនាង ដោយអោបនាងជាប់ពីក្រោយនឹងនាំខ្លួននាងយកមកទីមានសុវត្ថិភាពវិញ ក្រោយពីនាងឈរបម្រុងនឹងលោតចុះពីលើស្ពាន ខណៈពេលដែលមានចរាចរណ៍ដ៏មមាញឹកនៅខាងក្រោម។
គួររំឭកផងដែរថា សកម្មភាពទាំងស្រុងក៏បានថតជាប់តាមរយៈប្រព័ន្ធកាម៉េរ៉ាសុវត្ថិភាពផងដែរ។ ដោយឡែក ក្រោយពីបានជួយសង្គ្រោះនាង រហូតប្រគល់អោយភ្នាក់ងារមានសមត្ថកិច្ចហើយនោះ លោក Darrell ក៏បានត្រលប់ចូលមកឡានរបស់ខ្លួនវិញ ហើយអ្វីដែលជាភាពភ្ញាក់ផ្អើលនោះគឺ រាល់អ្នកដំណើរដែលជិះឡានរបស់លោក បានអបអរសាទរជាមួយនឹងសមិទ្ធផលស្នាដៃលោកមួយនេះ ពោលគឺ ជួយជីវិតមនុស្ស។ ខាងក្រោមនេះ គឺជាវីដេអូជ្រាបកាន់តែច្បាស់ តាមដានទស្សនាទាំងអស់គ្នាណា៎ ៖
* ព័ត៌មានស្ទើរតែមិនគួរអោយជឿ និងចម្លែកៗ ដ៏គួរអោយចាប់អារម្មណ៍ផ្សេងទៀត មាននៅខាងក្រោម ៖
- ធ្លាប់គិត ថាចង់សាកល្បងទេ? ម៉ាស្សាពស់ថ្លាន់ ល្បីបំផុតនៅក្នុងក្រុង- កំពូលបុរសអភ័ព្វស្នេហ៍ កាត់លិង្គខ្លួនឯងចោល ព្រោះរកមិត្តស្រី មិនបាន- ផ្អើលមើលវីដេអូ ទារកតូច ដេកអមទៅដោយពស់ បើកវែកដល់ទៅ ៤ ក្បាល- ជាលទ្ធផល កំពូលបុរសមាន កំពស់ខ្ពស់បំផុត រកបានប្រពន្ធហើយ
ប្រែសម្រួល ៖ កុសលប្រភព ៖ ស្កាយ