ភ្នំពេញ ៖ ផ្ទះស្តុកក្រណាត់ មួយកន្លែង ដែលមានទីតាំងស្ថិត ក្នុងភូមិឫស្សី សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ ត្រូវបានអគ្គិភ័យ ឆាបឆេះ ផ្សែងហុយទ្រលោម កាលពីវេលាម៉ោង១០និង១៥នាទីព្រឹក ថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៣នេះ ។
ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋាន រួមជាមួយ ក្រុមរថយន្តពន្លត់អគ្គិភ័យ បានចេញទៅជួយអន្តរាគមន៍បាញ់ ទឹកពន្លត់ផងដែរ ដោយប្រើរថយន្តពន្លត់អគ្គិភ័យចំនួន៣គ្រឿងទើបអគ្គិភ័យបានរលត់ទៅវិញ៕
![src=http://image.dap-news.com:81/dap-news/dap-images/2013/september/id-078/Lay-286.jpg Photo]()






ផ្តល់សិទ្ធិដោយ៖ ដើមអម្ពិល