កំសាន្ត ៖ បទចម្រៀងពីរបទដែលសម្តែងដោយកំពូលតារាសម្តែងថៃល្បីឈ្មោះនាង Aff Taksaorn និងស្រីស្អាត Bella Ranee កំពុងតែជាបទពេញនិយម ជាពិសេសមិត្តៗយុវវ័យដែលកំពុងតែមានស្នេហាតែម្តង ។ 

បទដំបូងគឺមានចំណងជើងថា Sorn Klin ដែលចម្រៀងដោយនាង PALMY ហើយចេញ MV ជាផ្លូវការនៅថ្ងៃទី ១៩ ខែតុលា ឆ្នាំ ២០១៨ ។ ហើយបទនេះផងដែរគឺសម្តែងដោយនាង Bella Ranee ព្រមទាំងរាប់មកទល់ពេលនេះមានចំនួនអ្នកទស្សនាដល់ទៅ​ ៦០,៥៨៩,៦៩០ ដង នៅក្នុងយូធូប ។ 

/

ចំនែកឯបទមួយទៀតគឺសម្តែងដោយអ្នកមេម៉ាយសាច់សខ្ចី នាង Aff Taksaorn ។ បទនេះមានចំណងជើងថា Jeb Noi Tee Sud ច្រៀងដោយ ZEAL ព្រមទាំងមានចំនួនអ្នកទស្សនាដល់ទៅ ២៤,៩៤៣,៩២៤ ដង ៕

/

ប្រែសម្រួល ៖ គន្ធា

ប្រភព ៖ thaiupdate