ថៃ ៖ យោងទៅតាមប្រភពពី Nine Entertain បានឲ្យដឹងថា តារាចម្រៀងនិងជាតារាសម្តែងប្រុសលោក Toomtam Yuthana មានគម្រោងចង់ទៅសាងផ្នួសជាថ្មីម្តងទៀតក្នុងពេលឆាប់ៗនេះ ដោយលោកធ្លាប់បួសលើកទីមួយ តាំងពីឆ្នាំ ២០១៤​ មកម្ល៉េះ ។ 

នៅក្នុងនោះផងដែរ អ្នកគ្រប់គ្រងរបស់តារាសម្តែងប្រុសរូបនេះបាននិយាយថា អតីតមិត្តប្រុសរបស់នាង Yingying Sarucha ពិតជាមានគម្រោងទៅបួសតាមដែលព័ត៌មានបានចុះផ្សាយពិតមែន ហើយគម្រោងនេះបានរៀបចំជាយូរណាស់មកហើយ ប៉ុន្តែនៅមិនទាន់កំណត់ពេលវេលាជាក់លាក់នៅឡើយទេ ។ 

/

សម្រាប់ឆ្នាំនេះ អ្នកគ្រប់គ្រងរបស់ Toomtam Yuthana បានបញ្ជាក់ទៀតថា លោកនឹងមានរឿងភាគដល់ទៅ ៤ ដោយទីមួយមានចំណងជើងថា រឿងទីមួយ Manee Naka រឿងទីពីរ Dok Kun Sieng Kaen រឿងទីបី Club Friday The Series 11: Lhong Ruk និងរឿងទីបួន Bussaba Puen Foon ៕

-ចុចអាន ៖ Yingying ស្ទើរស្លត់ស្មារតី ក្រោយបែកធ្លាយរូបថតប៉ុន្មានសន្លឹករបស់ Toomtam ជាមួយនារីម្នាក់

/

/

/

ប្រែសម្រួល ៖ គន្ធា

ប្រភព ៖ thaiupdate