ភាពយន្ត ៖ រឿងនេះបានចាប់ផ្តើមឡើងជាមួយស្រ្តីជាម្តាយម្នាក់ឈ្មោះ Maria  ដែលបានបាត់បង់​កូន​ប្រុសជាទីស្រលាញ់របស់នាងដោយគ្រោះថ្នាក់ចរាចរមួយ  ។  ហេតុការណ៍នេះ  បានធ្វើអោយ Maria ខូចចិត្តនិងស្តីបន្ទោសខ្លួនឯងយ៉ាងខ្លាំងដែលធ្វើអោយមានការលំបាកបន្ថែម​​ ទៀតដល់ប្តីនិងកូនស្រី​ដែលពួកគេទាំងពីរព្យាយាមបំភ្លេចគ្រោះថ្នាក់ដ៏អាក្រក់នោះ។

/

Maria ដែល កំពុងរស់ នៅ  ក្នុងប្រទេសឥណ្ឌារំភើបយ៉ាង  ខ្លាំងព្រោះអ្នកមើល ថែរក្សាផ្ទះរបស់ នាង ប្រាប់នាង ថាគាត់ដឹងពីរបៀបជួបកូនប្រុសរបស់ ​  Maria ដែល  ស្លាប់បាន។ Maria ក៏បានធ្វើដំណើរ ទៅកាន់ប្រាសាទដ៏ចំណាស់មួយដែលអ្នកមើលផ្ទះអោយនាងប្រាប់ថានាងអាច   ជួបអ្នក ដែលស្លាប់ ហើយនៅទីនោះបាន។ ​ នៅពេលចូលដល់ក្នុងប្រាសាទ នាងធ្វើពិធីបួងសួងដែលធ្វើអោយនាង អាច ជួបកូនប្រុសរបស់នាងបាន  ប៉ុន្តែមានល័ក្ខខ័ណ្ឌមួយដែលនាងមិនត្រូវធ្វើ   គឺនាងមិនត្រូវបើកទ្វា រក ប្រាសាទនោះឡើយ ទោះបីជាព្រលឹង កូន  របស់នាងអង្វរករ  យ៉ាងណាក៏ដោយ នាងមិន ត្រូវបើកទ្វា នោះឡើយ។

/

រឿងនេះធ្វើអោយខ្ញុំភ័យជាពិសេសត្រង់ឈុតដែលបន្លាចភ្លាមៗ ​ មើលហើយ  ធ្វើអោយខ្ញុំបះ សក់ជា ច្រើនដង។​ រយៈពេល 120 នាទីរបស់រឿងនេះ ខ្ញុំភ្ញាក់និងស្រែកជា  ច្រើន  ដង ហើយនេះជាលក្ខណៈ ពិសេសរបស់រឿងនេះ។

សូមកំភ្លេចទៅមើលរឿងនេះណា! ភាពយន្ត នេះក៏ត្រូវ នឹងឳពុកម្តាយដែរ ព្រោះវា និយាយពីការ ឈឺ ចាប់ ព្រោះបាត់បង់កូនជាទីស្រលាញ់របស់ខ្លួន និង ការលះបង់របស់គាត់ទាំងពីរ ដូច្នោះកុំភ្លេចយក ក្រដាសសំរាប់ជូតទឹកភ្នែកមកជាមួយផងណា។

/

/

បញ្ជាក់ៈ កុំទាន់ចេញពីកៅអីពេលរឿងចប់ ព្រោះនៅមានឈុតដ៏គួរអោយចាប់អារម្មណ៍មួយទៀត។

ទស្សនា Trailer   នៅ ខាងក្រោមនេះ ទាំងអស់គ្នា។ The Other Side Of The Door មានចាក់បញ្ចាំង ក្នុង រោងភាពយន្តចាប់ពីថ្ងៃនេះតទៅហើយ។

ដើម្បីទទួលបានព័ត៌មានលំអិត ពី  ភាពយន្តនេះ  និង  ព័ត៌មាន ផ្សេងៗទៀតទាក់ទង  នឹង ភាពយន្ត ដែល លោកអ្នកចូលចិត្តអាចចូល ទៅកាន់ចៃកុន តាមប្រព័ន្ធបណ្តាញសង្គម ដូចជា:www.facebook. com/JaiKon.Cambodia , www.youtube.com/JaiKonCambodia​ , www.cinema.com.kh ហើយក៏ អាច add ចៃកុនជាមិត្ត ក្នុងកម្មវិធីLINE ដែលមាន ID: @JAIKON ដើម្បីទទួលបានរង្វាន់ ដូចជា សំបុត្រកុន និង របស់ពីភាពយន្តជា រៀងរាល់អាទិត្យ៕

/

 ប្រភព ៖ Westec Media Limited