កំសាន្ត ៖ តួចិត្តអាក្រក់ស្ទើរគ្រប់រឿង គឺនាង Noey chotika និងស្វាមីសេដ្ឋីរបស់នាងគឺ លោក Arm Maneechy បានដឹកដៃគ្នាទៅទទួលទានអាហារពេលល្ងាចនៅខាងក្រៅ យ៉ាងផ្អែមល្អែមដូចក្រមុំនិងកំលោះយ៉ាងចឹង ក្នុងថ្ងៃខួបអាពាហ៍ពិពាហ៍ ចំនួន ១ ឆ្នាំ ។ 

មិនត្រឹមតែប៉ុណ្ណោះ លោកសេដ្ឋី Arm Maneechy ក៏បានទិញផ្កាមួយបាច់ធំទុកជូនភរិយាសំណព្វចិត្តនៅឯផ្ទះ និងសម្តែងឲ្យឃើញនូវសកម្មភាព Sweet Sweet ជាច្រើនទៀតផង ។ 

គួរបញ្ជាក់ឲ្យដឹងថា ប្តីប្រពន្ធមួយគូនេះ កំពុងតែទទួលបាននូវកាដូអាពាហ៍ពិពាហ៍ដ៏ពិសេសមួយនោះគឺ កូនប្រុស ដែលត្រៀមនឹងចាប់កំណើត ប៉ុន្មានខែខាងមុខនេះ ៕

/

/

/

/

/

/

/

ប្រែសម្រួល ៖ គន្ធា

ប្រភព ៖ gossipstar