ពិភពលោក ៖ តើប្រិយមិត្តដឹងទេថា ទីក្រុងនៃប្រទេសណា ដែលមានអត្រាប្រជាជន ច្រើនជាង គេបំផុត នៅលើពិភពលោក? ប្រិយមិត្តភាគច្រើនគិតថា ទីក្រុងដែលមានប្រជាជន ច្រើនជាងគេ នៅលើពិភពលោក គឺទីក្រុងនៅក្នុងប្រទេសចិន។ ប៉ុន្តែអ្វីដែលអ្នកបានគិតនោះ វាមិនមែនជា ការ ពិតនោះទេ។

យោងតាមរបាយការណ៍ ចេញផ្សាយដោយគេហទំព័របរទេសមួយ បានបង្ហាញនូវ ទីក្រុងទាំង ១០ ដែលមានអត្រាប្រជាជន ច្រើនជាងគេបំផុត នៅលើពិភពលោក ដោយទីក្រុងជាប់ លំដាប់ ថ្នាក់លេខ១ នោះគឺ ទីក្រុងតូក្យូ ប្រទេសជប៉ុន។

ខាងក្រោមនេះ សូមណែនាំប្រិយមិត្តនូវ ទីក្រុងទាំង១០ ដែលមានអត្រាប្រជាជន ច្រើនជាងគេ បំផុត នៅលើពិភពលោក ៖

១.ទីក្រុង Tokyo (ប្រទេសជប៉ុន) ៖ មានអត្រាប្រជាជន ៣៧,២២លាននាក់។

width=600

២.ទីក្រុង Delhi (ប្រទេសឥណ្ឌា) ៖ មានអត្រាប្រជាជន ២២,៦៥លាននាក់។

width=600

៣.ទីក្រុង Mexico City (ប្រទេសម៉ិចស៊ីកូ) ៖ មានអត្រាប្រជាជន ២០,៤៥ លាននាក់។

width=600

៤.ទីក្រុង New York (សហរដ្ឋអាម៉េរិក) ៖ មានអត្រាប្រជាជន ២០,៣៥ លាននាក់។

width=600

៥.ទីក្រុង Shanghai (ប្រទេសចិន) ៖ មានអត្រាប្រជាជន ២០,២១ លាននាក់។

width=600

៦.ទីក្រុង São Paulo (ប្រទេសប្រេស៊ីល) ៖ មានអត្រាប្រជាជន ១៩,៩២ លាននាក់។

width=600

៧.ទីក្រុង Mumbai (ប្រទេសឥណ្ឌា) ៖ មានអត្រាប្រជាជន ១៩,៧៤ លាននាក់។

width=600

៨.ទីក្រុង Beijing (ប្រទេសចិន) ៖ មានអត្រាប្រជាជន ១៥,៥៩ លាននាក់។

width=600

៩.ទីក្រុង Dhaka (ប្រទេសបង់ក្លាដេស) ៖ មានអត្រាប្រជាជន ១៥,៣៩ លាននាក់។

width=600

១០. ទីក្រុង Kolkata (ប្រទេសឥណ្ឌា) ៖ មានអត្រាប្រជាជន ១៤,៤០ លាននាក់៕

width=600

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល