កំសាន្ត ៖ បើនិយាយអំពីរឿង ព្រះម៉ែនាគី មហាជនប្រហែលជាបានស្គាល់រួចមកហើយ ជាពិសេសគឺតួឯកស្រីព្រមទាំងជាស្រីស្អាត ក្នុងរឿងនោះតែម្តង គឺនាង Taew Natapohn Tameeruks ។​

ក្រោយត្រលប់ពីទទួលពាននៅឯប្រទេសជប៉ុនវិញ តារាស្រីវ័យ ២៨ ឆ្នាំរូបនេះ បាននិយាយថា រឿងខ្នាតធំដែលមានចំណងជើងថា Nakee 2 ឬ ព្រះម៉ែនាគីភាគ ២  ជិតថតចប់រួចរាល់អស់ហើយ ។ 

មិត្តស្រីលោក Thon Aach Lhaisakul បន្តទៀតថា សាច់រឿងភាគ ២ នេះ នឹងមានចំណីអារម្មណ៍ប្លែកជាងរឿងទីមួយ ព្រោះថាសុទ្ធតែអ្នកជំនាញខាងផ្នែកថតដូចអ្វីៗពិតៗទាំងអស់ ។ 

នាង Taew Natapohn បន្ថែមទៀតថា នៅក្នុងសាច់រឿងនេះ វាពិតជាពិបាកសម្រាប់នាង ព្រោះអត្តចរិករបស់នាង ព្រោះមិនសូវជាសុីចង្វាក់ទេ ហើយមួយវិញទៀត ត្រូវថតពីពាក់កណ្តាលយប់ រហូតព្រឹកព្រលឹមតែម្តង ៕

/

/

/

/

/

/

ប្រែសម្រួល ៖ គន្ធា

ប្រភព ៖ daradaily