ព័ត៌មានកំសាន្ត ៖ ២០ នាទីមុននេះ កំពូល តារា ចម្រៀងល្បីឈ្មោះ ប្រចាំផលិតកម្មថោន កញ្ញា មាស សុខសោភា បានចេញផ្សាយវីដេអូផ្លូវការមួយ ស របញ្ជាក់ ពីចេតនា ពិតនៃការបង្ហោះ រូប ភាព មិន សមគួរនៅលើទំព័ររបស់ នាង កាលពីពេលកន្លងទៅនោះ ពោល មិនមែនជា ចេតនា របស់នាងនោះ ទេ តែជាចេតនា របស់ ជនអនាមិក ធ្វើឡើង ក្រោយពី Hack គណនីហ្វេសប៊ុក របស់នាង ។

បន្ទាប់ពីមានការភ្ញាក់ផ្អើល ពាក់ព័ន្ធនឹង ការបង្ហោះរូបអាសអាភាស នៅលើទំព័រហ្វេសប៊ុក របស់ ខ្លួន គេបានឃើញវត្តមាន របស់ស្រីស្អាត និងជាតារាស្រីដែល លេច ធ្លោប្រចាំ ផលិតកម្មថោន កញ្ញា មាស សុខសោភា បានបង្ហាញសារមួយ ដោយនាងបានចេញមុខ បក ស្រាយ ពីរូប អាស អាភាស ដោយអះអាងថា មានគេ Hack Account Facebook របស់នាង ដោយនាងបានសរសេរ សារ ជា ភាសាខ្មែរនិងអង់គ្លេសថា «ឲ្យនាងខ្ញុំ សុំទោស ចំពោះ ការផុស Status នៅលើទំព័រ Facebook កាលពីប៉ុន្មានម៉ោង ពីព្រោះ Account Facebook របស់នាងខ្ញុំ ត្រូវបានគេលួចចូល បន្លំ។ ពេលនេះនាងខ្ញុំកំពុង តែធ្វើការជាមួយក្រុមការងារ Facebook ដើម្បីដោះស្រាយបញ្ហា សូមអភ័យ នឹងសូមអរគុណ ដល់បងប្អូននឹងអ្នកគាំទ្រទាំងអស់ ដែលបានយល់ចិត្ត » ។


ដោយ ៖ កុសល