ស្ទើរតែមិនគួរជឿ ៖  អតីតបេក្ខភាពបុរសមានគីឡូធ្ងន់ជាងគេបំផុតរបស់អង់គ្លេស បានរកស្នេហ៍ឃើញ តាមហ្វេសប៊ុក បន្ទាប់ពីគាត់ស្រកទម្ងន់បានជាង ៣០៤ គ.ក នេះបើតាមការអោយដឹងពីគេហទំព័រសារព័ត៌មានប្លែកបរទេស ដឹមីរ័រ ។

width=433

ជាការពិត លោក  Paul  Mason  បានទទួលសារហ្វេសប៊ុកពីនាង ​ Rebecca Mountainបន្ទាប់ពីនាងបានទស្សនាឃើញនូវវីដេអូឯកសារស្តីពីប្រវត្តិរូបរបស់លោក។ ទំនាក់ទំនងបែបរ៉ូមែនទិចរបស់ពួកគេទាំងពីរនាក់ចេះតែរីកចម្រើនឡើងៗ   ខណៈពេលដែលពួកគេបន្តទាក់ទងគ្នាតាម Skype ហើយគាត់សង្ឃឹមថា   ស្រ្តីរាងស្លីមវ៏យ  ៤០  រូបនេះ មិនមកលេងគាត់ដល់ផ្ទះតែម្តង ដែលមានទីតាំងនៅក្នុងក្រុង Ipswich ប្រទេសអង់គ្លេស។

width=424

ដើមឡើយ ពួកយើងបានក្លាយជាមិត្តជិតស្និទ្ធនឹងគ្នា  តែដឹងអីថា មកទល់នឹងខណៈនេះពួកយើងបានក្លាយជាសង្សារនឹងគ្នាបាត់ទៅហើយ    នេះបើយោងតាមការដកស្រង់សម្តីលោក Paul  អតីតបេក្ខភាពមានគីឡូធ្ងន់បំផុត ៤៤០ គ.ក។  ពិតណាស់ ដំបូងពួកយើងបានត្រឹមតែស្គាល់គ្នាជាលក្ខណៈមិត្តភក្កិតែប៉ុណ្ណោះ    តែដោយសារតែមានការយល់ចិត្តយល់ថ្លើមគ្នាហើយនោះ ពួកយើងក៏បានចាប់ផ្តើមលួចស្រឡាញ់គ្នាទៅវិញទៅមកដោយមិនដឹងខ្លួន យ៉ាងដូច្នេះឯង។

width=425

លើសពីនេះ លោក Paul  បានអះអាងយ៉ាងច្បាស់ថា Mountain សព្វថ្ងៃរស់នៅរដ្ឋ Mass-achusetts សហរដ្ឋអាមេរិក  ពិតជាមានបំណងធ្វើដំណើរកំសាន្ត មកជួបនឹងគាត់ជាខ្លាំង ហើយគាត់      បានសារភាពអោយដឹងថា  គាត់ពិតជាមានចិត្តរំភើបជាខ្លាំង  បើសិនណា បានជួបនឹងមិត្តស្រីរបស់ខ្លួនក្នុងពេលឆាប់ៗមែននោះ៕

* ព័ត៌មានស្ទើរតែមិនគួរអោយជឿ ដ៏គួរអោយចាប់អារម្មណ៍ផ្សេងទៀតមាននៅខាងក្រោម

- ផ្អើលមើលវីដេអូ  គ្រោះថា្នក់ព្រឺក្បាល   រថយន្តទំនើប  Lamborghini បុកដាច់ខ្លួន មួយកំណាត់

- កិច្ចប្រជុំកំពូល មហាសន្និបាទអង្គការសហប្រជាជាតិ លើកទី ៦៨ បានចាប់ផ្តើមហើយ

- ឆោឡោ ពេញមួយយន្តហោះ ខណៈប្រទះ ឃើញពស់មួយក្បាល

- តោះទៅមើល បណ្តារូបភាព រណ្តៅស្រុត ដ៏គួរអោយរន្ធត់បំផុត មកពីជុំវិញ ពិភពលោក- វីដេអូកំប្លែង កំពូលបងធំ ក្នុងពិភពគុណ មានប្រតិកម្ម ពេលកំពុងចាក់សាក់ ហេ ហេ ហេ...- ឌឺ ៩ វីដេអូកំប្លែង នៅពេលបុរសនិនចា លេងវាយកូនហ្គោល ម៉េចវិញ ហេ ហេ ហេ...

* ព័ត៌មានកំសាន្តចាប់អារម្មណ៍ផ្សេងទៀត សូមចុចនៅទីនេះ

ដោយ ៖ ពិសីប្រភព ​៖ ដឹមីរ័រ