កំពូលតារាស្រីចិនបីរូបដែលមានឈ្មោះល្បី នោះគឺនាង ចាង ជីយី ជាប់ចំណាត់ថ្នាក់លេខមួយក្នុងការរកប្រាក់ពីការថតផ្សាយពាណិជ្ជកម្មបានច្រើនជាងគេ ខណៈដែល ហ្វែន ពិងពិង ជាប់លេខពីរ រីឯ លី ពិងពិង ជាប់លេខបី។

ចាង ជីយី

width=333

កំពូលតារាស្រីរូបនេះ ទទួលបានប្រាក់ចំណូលចាប់ពីជាង ១,៥លានដុល្លារអាមេរិកឡើងទៅ ដើម្បីធ្វើជាអ្នកតំណាងផលិតផលមួយ ក្នុងរយៈពេល ២ឆ្នាំ។

ហ្វែន ពិងពិង

width=332

ចំណែក ហ្វែន ពិងពិង វិញ នឹងធ្វើជាអ្នកតំណាងផលិតផលក្នុងរយៈពេល ២ឆ្នាំ ដោយទទួលបានថ្លៃថតផ្សាយពាណិជ្ជកម្មចាប់ពី ១លានដុល្លារ ដល់ ១,៥លានដុល្លារអាមេរិក។

លី ពិងពិង
width=343

ចំពោះ លី ពិងពិង បង្ហើបអោយដឹងថា ខ្លួនទទួលបានប្រាក់ប្រហែល ជាង ១លានដុល្លារអាមេរិកដើម្បីធ្វើជាអ្នកតំណាងផលិតផលមួយ។

វ៉ាង ស៊ាវមិញ

width=347

តារាសំដែងប្រុង រូបសង្ហារ វ៉ាង ស៊ាវមិញ នឹងទទួលយកការថតផ្សាយពាណិជ្ជកម្មតំណាងផលិតផលមួយ នៅពេលក្រុមហ៊ុននោះចំណាយប្រាក់ពី ១លានដុល្លារ ដល់ ១,៣លានដុល្លារអាមេរិក សម្រាប់រយៈពេល ២ឆ្នាំ។

Jiang Qin Qin (Angel) និង Chen Jian Bin

width=348

ប្ដីប្រពន្ធ Jiang Qin Qin (Angel) និង Chen Jian Bin ថ្លែងថា ពួកគេនឹងព្រមធ្វើជាតំណាងផលិតផល នៅពេលក្រុមហ៊ុន យល់ព្រមបង់ថ្លៃ ប្រហែល ៦សែនដុល្លារអាមេរិក សម្រាប់រយៈពេល២ឆ្នាំគឺម្នាក់បាន ប្រហែល ៣សែនដុល្លារ៕

 

ដោយ ៖ សីហាប្រភព ៖ k14