ព័ត៌មានកំសាន្ត ៖ កាលពីមួយរយៈពេលបន្ទាប់ពីការ កញ្ញា ធី សុវណ្ណថា បានធ្វើការវះកាត់កែសម្ជស្សនៅឯប្រទេសកូរ៉េ មានប្រជាជនជាច្រើនក្នុងស្រុកមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ក្រោយពីរូបនាងមានសម្រស់ស្រស់ស្អាតប្លែកខ្លាំងណាស់ សឹងតែមើលមិនចង់ស្គាល់ថា ជាអ្នកនយោបាយវ័យក្មេងរូបនេះថែមទៀតផង ។ 

អ្វីដែលកាន់តែចាប់អារម្មណ៍ជាងនេះទៅទៀត គេហទំព័រហ្វេសប៊ុកមួយបានយករូបថតមួយសន្លឹក ដើម្បី Troll កញ្ញា ធី សុវណ្ណថា ដោយលើកឡើងថា មុខចឹងគ្មានអ្នកស្រលាញ់ទេ ហើយចង់ដឹងថាអ្នកនយោបាយវ័យក្មេងរូបនេះតបវិញយ៉ាងម៉េចអត់? នៅក្នុងនោះផងដែរ កញ្ញា ធី សុវណ្ណថា យករូបថតនោះមកបង្ហោះសារជាថ្មីម្តងទៀតនៅក្នុងគណនី instagram​ របស់នាងដោយភ្ជាប់មកជាមួយនិងចំណងជើងថា យីចេះរកនឹកឃើញ ហាសហា Credit Facebook ហើយក៏មានអ្នកខមមិននៅក្នុងរូបថតដែលនាងបានបង្ហោះផងដែរ ៕

/

/

/

/

/

ដោយ ៖ គន្ធា

ប្រភព ៖ IG