យុវជន Zac Gordon អាយុ២៥ឆ្នាំបានធ្វើអោយអ្នកទស្សនាព្រឺខ្លួន ដោយការសម្តែងធ្វើទារុណកម្មអាអូនតូច របស់ខ្លួននៅលើឆាកAmerica's Got Talent។
កាលពីថ្ងៃទី២២/៥ America's Got Talent មានការប្រលងមួយពិសេសនិងអស្ចារ្យយ៉ាងខ្លាំង។ឈានជើងចូលក្នុងឆាកប្រលង ជាមួយនឹងសំលៀកបំពាក់ធម្មតា(អាវយឺតដៃខ្លី ខោខូវប៊ូយ) Zac Gordon មានភាពជឿជាក់ពីសមត្ថភាពរបស់ខ្លួនដែលគ្មានអ្នកណាមាន និងក៏ជាលើកដំបូងដែលបានបង្ហាញខ្លួនក្នុងកម្មវិធីAmerica's Got Talent។ ដល់ពេលសម្តែងយុវជន២៥ឆ្នាំរូបនេះ បានធ្វើឲអ្នកទស្សនាអត់ទ្រាំសរសើរមិនបាន។

សមត្ថភាពពិតរបស់Zac Gordon គឺការទ្រាំក្នុងការប៉ះទន្គិចជាមួយអាអូនតូច។ ក្នុងការប្រលងរយះពេលមួយនាទី ជាមួយនឹងការជួយជ្រោមជ្រែងពីមិត្តភក្តិ យុវជននេះបានឲគេធ្វើទារុណកម្មលើជនគ្មានកំហុស(អាអូនតូច)បន្តបន្ទាប់គ្នាដោយយកដំបងមកវាយ រឺ វាយបំបែកដុំឥដ្ឋលើប្រដាប់ភេទដែលមើលទៅគួរឲព្រឺសំបុរ និងញាក់សាច់យ៉ាងខ្លាំង។Zac Gordon បាននិយាយដោយមានមោទនភាពថា ខ្ញុំបានធ្វើរឿងដូចនេះ អស់រយះពេល១០ឆ្នាំមកហើយ ប៉ុន្តែនៅតែមានកំលាំងខ្លាំងធម្មតាដូចសេះអញ្ចឹង៕






សូមកុំយកតម្រាប់តាមណា!!!
ដោយ៖ nanoប្រភព៖ zing