តើអ្នកធ្លាប់បានស្រមៃដល់ជីវិតចុងក្រោយរបស់ខ្លួន ហើយមានពិធីបុណ្យសពមួយដែលត្រូវបានធ្វើឡើងសម្រាប់បូជាខ្លួនអ្នក បន្ទាប់ពីបានស្លាប់? និស្សិតស្រីមួយក្រុមមកពីសាលា Y Jen-Tehកោះតៃវ៉ាន់ បានចូលរួមក្នុងពិធីបុណ្យសពមួយដែលត្រូវរៀបចំឡើងសម្រាប់ពួកគេ ដើម្បីស្វែងយល់ពីអត្ថន័យរបស់ជីវិត។ពិធីពិសេសនេះ គឺមានការតាមដានយ៉ាងយកចិត្តទុកដាក់ពីសំណាក់លោកសាស្ដ្រាចារ្យ ដើម្បីអោយប្រាកដថា មិនមានបញ្ហាកើតឡើង ក្នុងពេលធ្វើពិធី។ អ្នកចូលរួមត្រូវតម្រូវអោយសរសេរបណ្ដាំមរណៈ និងអានអោយឮៗ មុននឹងត្រូវបានដាក់ចូលទៅក្នុងក្ដារមឈូស ក្នុងរយៈពេល១០នាទី។គេសង្កេតឃើញថា និសិ្សតដែលបានចូលរួមក្នុងពិធីនេះ ភាគច្រើនមិនអាចធ្វើចិត្តអោយនឹងបាននោះទេ ពួកគេបានស្រែកយំ និងបង្ហាញពីការយល់ដឹងច្រើនចំពោះជីវិត៕
ដោយ ៖ សូរីយ៉ាប្រភព ៖ k14