កាលពីថ្ងៃម្សិលមិញ នៅទីក្រុង Zhao Hung ប្រទេសចិន អ្នកណាៗក៏ចាប់អារម្មណ៍ទៅលើឪពុកកូនពីរនាក់រួមជាមួយសត្វអូដ្ឋមួយក្បាល រួមគ្នាលុតជង្គង់នៅតាមដងផ្លូវ។ មនុស្សជាច្រើនមានការអាណិតអាសូរ មិនគ្រាន់តែឲ្យជាលុយទេ ថែមទាំងទិញមីយកមកឲ្យហូបដល់កន្លែងទៀតផង។
មិនយល់ថាហេតុអ្វីបានជាពីរនាក់ឪពុកកូននេះ បែរជាយកមកជាមួយនូវសត្វអូដ្ឋមួយក្បាលដើម្បីសុំទានទេ។ ប៉ុន្តែការបង្ហាញខ្លួនរបស់សត្វអូដ្ឋនេះ ក៏បានធ្វើឲ្យមានការចាប់អារម្មណ៍កាន់ច្រើនពីអ្នកដំណើរតាមដងផ្លូវផងដែរ។ ចំពោះសកម្មភាពនេះ អ្នកធ្វើដំណើរតាមដងផ្លូវមានមតិផ្សេងៗគ្នា ដែលក្នុងនោះអ្នកដំណើរម្នាក់បាននិយាយថាៈ ខ្ញុំមិនយល់ថាហេតុអ្វីបានជាពួកគេយកសត្វអូដ្ឋមកជាមួយ រឺក៏នេះជាស្ទីលថ្មីនៃការសុំទាន?
ដោយ៖ សិលាប្រភព៖ K14