ប្លែកៗ ៖ ជនពនេចរពីររូប ដែលត្រូវជាប្តីប្រពន្ធនឹងគ្នានោះ ត្រូវបានធ្វើការចាប់ឃាត់ខ្លួនសាជាថ្មី ពោលគឺ ត្រឹមតែរយៈពេលមួយថ្ងៃប៉ុណ្ណោះ បន្ទាប់ពីបានដោះលែងចេញពីពន្ធនាគារ ពីបទដើរអាក្រាតកាយជាសាធារណៈ នេះបើយោងតាមរបាយការណ៍​  ដែលចេញដោយប្រភពសារព័ត៌មានប្លែកៗបរទេស Spy នាពេលកន្លងទៅ។

width=497

គួររំឮកផងដែរថា ជនពនេចរពីររូបនេះ ត្រូវបានធ្វើការចាប់ឃាត់ខ្លួន ដោយជាប់ពន្ធនាគារដល់ទៅ៦  ឆ្នាំម្តងរួចមកហើយ  ខណៈពេលដែល   គេជាប់ចោទពីបទដើរអាក្រាតកាយជាសាធារណៈ  ។ លើសពីនេះទៅទៀត    របាយការណ៍ដដែលបានអត្តសញ្ញាណរបស់ពួកគេផងដែរ  ពោលគឺ  ជនពនេចរម្នាក់ដែលត្រូវជាស្វាមី មានឈ្មោះថា    Stephen Gough  ដែលជាអតីតទាហានម៉ារីន  វ័យ ៥៣ ឆ្នាំ។

គួរបញ្ជាក់ផងដែរថា ជនពនេចរដែលត្រូវជាស្វាមីភរិយាមួយគូរនេះ ត្រូវបានចាប់ឃាត់ខ្លួនសាជាថ្មីមិនដល់រយៈពេលមួយថ្ងៃស្រួលបួលផង បន្ទាប់ពីធ្វើការដោះលែងចេញពីពន្ធនាគារ Perth Prisonដែលរឿងនេះបានកើតឡើងនៅក្នុងក្រុង Dunfermline ប្រទេសស្កុតលែន៕

ដោយ ៖ រិទ្ធីប្រភព ៖ Spy