តារាថៃ ៖ តារាសម្តែងដែលទស្សនិកជនបានទទ្ទឹងរង់ចាំទីបំផុតបានដល់ប្រទេសកម្ពុជា ដើម្បីបំពេញបំណងក្រុមអ្នកគាំទ្ររបស់ខ្លួននៅឯប្រទេសកម្ពុជារួចហើយ កាលពីម្សិលមិញនេះ ។ 

ពិតជាអស្ចារ្យខ្លាំងណាស់ វត្តមានរបស់នាង Bella និងលោក James jirayu ពិតជាធ្វើឲ្យទស្សនិកជន សប្បាយរីករាយយ៉ាងពិតប្រាកដមែន ។ គួរបញ្ជាក់ឲ្យដឹងថា អ្នកទាំង ២ បានបង្ហាញវត្តមាននៅឯផ្សារទំនើបអុីអិនម៉ល កាលពីថ្ងៃទី ០៩ ខែតុលា ម្សិលមិញនេះ ដោយកម្មវិធីដ៍អស្ចារ្យនេះ ត្រូវបានរៀបចំ និងជាអ្នកផ្តួចផ្តើមគំនិតដោយស្ថានីយ៍ទូទស្សន៍ ភីអិនអិន ផ្ទាល់តែម្តង ។ 

តារាសម្តែងល្បីទាំង ២​ដួងនេះ បានបង្ហាញវត្តមាននៅឯប្រទេសកម្ពុជា ហើយទឹកមុខរបស់អ្នកទាំង ២ ហាក់បញ្ចេញនូវស្នាមញញឹមដែលពោរពេញទៅដោយភាពកក់ក្តៅយ៉ាងពិតប្រាកដមែន ទៅកាន់ក្រុមអ្នកគាំទ្ររបស់ពួកគាត់ថែមទៀតផង ។ 

តោះទៅទស្សនាវត្តមានដ៏ច្រើនកុះកររបស់ក្រុមអ្នកគាំទ្រ និងទឹកមុខដ៏ស្រស់ស្រាយរបស់តារាល្បីទាំង ២ ដួងនេះជាមួយ Camnews​ ទាំងអស់គ្នា ៕

/

/

/

/

/

/

/

/

Thank you all of you for coming today or watching us live on TV. Love you❤️

A video posted by @bellacampen onOct 9, 2016 at 3:44am PDT

ដោយ ៖ គន្ធា

ប្រភព ៖ PNN