កំសាន្ត ៖ ថ្មីៗនេះបានលេចលឺពាក្យចចាមអារាមថា តារាចម្រៀងនិងតារាសម្តែង លោក Tono pakin បានទិញផ្ទះនៅក្បែរនាង Nuttanicha Dungwattanawanich ។ 

ពាក់ព័ន្ធជាមួយនិងរឿងនេះផងដែរ ពោះម៉ាយរូបសង្ហារូបនេះនិយាយថា ពាក្យចចាមអារាមដែលថា ទិញផ្ទះនៅជិត Nycha មិនមែនជាការពិតទេ ព្រោះ Tono នៅមិនទាន់ទិញផ្ទះថ្មីនោះទេ ។ 

/

តារាសម្តែងវ័យ ៣២ ឆ្នាំរូបនេះបន្តទៀតថា លោកបានទៅមើលផ្ទះជាច្រើនកន្លែង និងថតរូបជាច្រើនសន្លឹក ។ ហើយមិនត្រឹមតែប៉ុណ្ណោះ មានហ្វេនមួយចំនួនបានសុំលោកថតរូប ដូច្នេះហើយទើបបណ្តាលឲ្យមានការយល់ច្រឡំអំពីការទិញផ្ទះនោះ ។ 

ជាការពិតណាស់ មានមនុស្សមួយចំនួនពិតជាចេះដឹងចង់លឺពិតមែន ហើយវាគឺជាសិទ្ធរបស់ពួកគេ ។ Tono បញ្ជាក់ថា លោកពិតជាមិនទាន់បានទិញផ្ទះនៅក្បែរ Nycha យ៉ាងពិតប្រាកដ ។

/

ចំពោះការសម្រេចចិត្តទិញផ្ទះ Tono សុំយកទៅពិភាក្សាជាមួយអ្នកម្តាយសិន ។ តារាប្រុសរូបនេះចង់ទិញផ្ទះនៅកន្លែងមួយដែលមានកន្លែងសម្រាប់សត្វចិញ្ចឹមរបស់លោក ប៉ុន្តែវាមានតម្លៃថ្លៃ ។ ទៅថ្ងៃអនាគត លោកនឹងទិញផ្ទះនៅក្បែរ នាង Tono តែមិនមែនទិញដើម្បីនាងទេ តែព្រោះតម្លៃសមរម្យ ៕

/

/

ប្រែសម្រួល ៖ គន្ធា

ប្រភព ៖ thaiupdate