ថៃ ៖ ប្រហែលជាមួយសប្តាហ៍មុន តារាសម្តែងប្រុសលោក Ken Phupoom ត្រូវបានសារព័ត៌មានក្នុងស្រុកជាច្រើនបានចុះផ្សាយថា លោកនឹងផុតកុងត្រាជាមួយនិងស្ថានីយ៍ទូរទស្សន៍ប៉ុស្តិ៍លេខ ៣ ហើយចាកចេញទៅធ្វើជាតារាសម្តែងឯករាជ្យជំនួសវិញ ។ 

ក្រោយដំណឹងនេះសាយភាយមិនទាន់បានប៉ុន្មានផង តួប្រុសក្នុងរឿង ព្រះម៉ែនាគី រូបនេះក៏ស្រាប់តែផ្តល់កិច្ចសម្ភាស៍ជាមួយនិងខាង Nine Entertainment ថា ខ្លួននៅមានកុងត្រាជាមួយនិងកន្លែងចាស់ដដែល ។ 

/

ប៉ុន្តែអ្វីដែលមិនគួរឲ្យជឿនោះគឺ ថ្មីៗនេះបែរជាបែកធ្លាយថា Ken Phupoom មិនអាចសម្តែងរឿងថ្មីដែលមាន Bella Ranee ជាតួសម្តែងគឺរឿង Song Sanaeha ។ 

/

ប្រភពផ្លូវការដដែលបានបន្តទៀតថា តួប្រុសអាចនឹងផ្លាស់ប្តូរទៅជាលោក Alek Teeradetch ជំនួសវិញ ៕

/

/

ប្រែសម្រួល ៖ គន្ធា

ប្រភព ៖ kapook