(ភ្នំពេញ)៖ លោក ឃ្លាំង ហួត អភិបាលជ្រោយចង្វារ នៅព្រឹកថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៦នេះ បានផ្ដល់ម៉ូតូ Honda Dream ឆ្នាំ២០១៧ មួយគ្រឿង ដល់តារាចម្រៀង នៅផលិតកម្ម ហង្សមាស លោក រិន សាវ៉េត ដែលមានជីវភាពក្រលំបាក រស់នៅក្នុងផ្ទះជួល ជាមួយប្រពន្ធ និងកូន។

លោក អភិបាលខណ្ឌ បានបញ្ជាក់ពីជីវិតដ៏កំសត់ របស់លោក រិន សាវ៉េត យ៉ាងដូច្នេះថា «​ពិតជាអាណិត សាវ៉េត ណាស់ គាត់ជាអ្នកផ្សងព្រេង ពីខេត្តបន្ទាយមានជ័យមកការងារ ជាជាងសំណង់ នៅរាជធានីភ្នំពេញ បន្ទាប់មកក្លាយខ្លួនជាតារាចម្រៀងដ៏ល្បី ភាពជាមនុស្សស្លូតបូត របស់សាវ៉េត ត្រូវបានឯកោគ្មានអ្នកជួយទំនុកបំរុង សាវ៉េត រស់នៅផ្ទះជួលជាមួយប្រពន្ធ និងកូនក្នុងជីវភាពលំបាក តើខ្ញុំជាអ្នកមកពីបន្ទាយមានជ័យដែរ គឺមិនអាចឱបដៃ មើលសាវ៉េត រស់នៅក្នុងស្ថានភាពលំបាក បែបនេះបានឡើយ អ្វីដែលខ្ញុំជួយសាវ៉េត​បានគឺខ្ញុំជួយ»។

លោក ឃ្លាំង ហួត បានឲ្យដឹងថា មូលហេតុបានជាលោក សម្រេចចិត្តជួយតារាចម្រៀង​រូបនេះ ព្រោះថា លោក រិន សាវ៉េត ជាមនុស្សល្អ ទន់ភ្លន់ស្លូតបូត មិនចេះអែបអប រស់តាមសម្ថតភាពខ្លួនឯង ហើយសាវ៉េត ជាតារាចម្រៀង ច្រៀងបទលំនាំដើមបានពីរោះ ហើយស្ថិតនៅក្នុងជួរតារាល្បី ដោយមូលហេតុភាពស្លូតបូត ទន់ភ្លន់ មិនចេះត្អូញសុំ គឺធ្វើឲ្យអ្នកដទៃមើលរំលង។

លោកអភិបាលខណ្ឌជ្រោយចង្វារ បានផ្ដាំផ្ញើថា ​«ចាប់ពីថ្ងៃនេះតទៅ ត្រូវខិតខំតស៊ូ ក៏សាងជីវិតបន្តទៀតទៅមុខទៀត ខ្ញុំនៅជាមួយសាវ៉េតជានិច្ច ខ្ញុំសូមថ្លែងអំណរគុណដល់ ឧកញ៉ា សៅ វល្ស័ក ដែលបានផ្ដល់ទុនការសិក្សាដល់កូន រិន សាវ៉េត។ សូមឲ្យវប្បធម៌ចែករំលែក ស្ថិតនៅក្នុងក្រអៅបេះដូងខ្មែរ គ្រប់ៗគ្នា»

width=730

width=730

width=730

width=730

width=730

ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង