ថៃ ៖ ហ្វេនៗភាគច្រើនសុទ្ធតែបានដឹងរួចមកហើយថា នាង Anne Thongprasom ផ្តើមពីតារាសម្តែង រហូតក្លាយជាអ្នកដឹកនាំរឿងដ៏ល្បីឈ្មោះនៅក្នុងថៃ ពិតជាកំពូលរាជនីដូចគេដាក់រហ្សស័នាមឲ្យមិនខុសមែន ។

/

ឥលូវនេះយើងងាកមកជីវីតឯកជនរបស់តារាស្រីវ័យ ៤១ ឆ្នាំរូបនេះវិញ ។ នាង Anne Thongprasom ទើបត្រូវបានទម្លាយថា មានប្អូនប្រុសម្នាក់ឈ្មោះថា Boong ដោយគាត់ទើបតែត្រលប់មករៀននៅឯក្រៅប្រទេស កាលពីពេលថ្មីៗនេះ ។​

ពូកែខាងសម្តែងនិងដឹកនាំ ចំណែកឯចរិកពិតរបស់នាង Anne Thongprasom នៅក្នុងគ្រួសារគឺនាងជាមនុស្សពូកែលើកទឹកចិត្ត​ មិនត្រឹមតែប៉ុណ្ណោះ តារាថៃរូបនេះផ្តល់លុយឲ្យប្អូនប្រុសបន្តការសិក្សានៅក្រៅប្រទេស និងផ្តល់អ្វីៗជាច្រើនទៀតដល់ប្អូន ប្រៀបដូចជាអ្នកម្តាយយ៉ាងចឹង ។ 

/

Boong សារភាពថា បងស្រីខ្លួនជាមនុស្សស្រីអស្ចារ្យសម្រាប់លោក និងផ្តល់គ្រប់យ៉ាងដល់លោក ហើយអ្វីដែលធ្វើឲ្យលោករំភើបបំផុតនោះគឺ នៅពេលដែល Anne Thongprasom ទិញឡានថ្មីឲ្យខ្លួន ៕

/

/

/

ប្រែសម្រួល ៖ គន្ធា

ប្រភព ៖ sanook