ក្រុមហ៊ុនផលិតទូរសព្ទរបស់ចិន Xiaomi Tech បានប្រកាសថាខ្លួនបានលក់ដាច់នូវទូរសព្ទម៉ាកថ្មីរបស់ខ្លួនអស់ ២ សែនគ្រឿងក្នុងរយៈពេលប៉ុន្មាន ត្រឹមតែជាង ៣០ នាទីប៉ុណ្ណោះ ក្រោយពេលគេបានប្រកាសលក់ជាផ្លូវការ។/ទូរសព្ទ Xiaomi Phone 1S បានលក់ដាច់អស់ចំនួន ២ សែនគ្រឿងដែលអស់ពីស្តុកតែម្ដងក្រោយពេលដែលវាត្រូវបានប្រកាសលក់ជាផ្លូវការ ដោយមានការបញ្ជាទិញតាមប្រព័ន្ធ Internet កាលពីប៉ុន្មានថ្ងៃកន្លងមកនេះ ទូរសព្ទម៉ាកថ្មីនេះត្រូវបានលក់ដាច់អស់ក្នុងរយៈពេល ២៩ នាទីប៉ុណ្ណោះដោយក្នុងមួយគ្រឿងមានតម្លៃប្រមាណ ២៣៦ ដុល្លាអាមេរិក។/ការលក់តាម Online តម្រូវអោយអ្នកទិញបង់លុយក្រោយពេលបញ្ជាទិញ ៤៨ ម៉ោង ក្នុងអំឡុង៤៨ ម៉ោងនេះក្រុមហ៊ុនផ្ដល់សិទ្ធិក្នុងការលុបចោលការបញ្ជាទិញបាន ទំនិញនឹងត្រូវបានដឹកទៅផ្ទាល់ក្នុងរយៈពេល ១ សប្ដាហ៍ និយាយទៅគឺថា ទួរសព្ទនេះមិនទាន់បានផលិតនោះទេ គឺតម្រូវអោយអ្នកទិញ បញ្ជាទិញមុនសិន ទើបគេផលិតចេញមកហើយ ដឹកជញ្ជូនទៅអោយតែម្ដងដោយក្រុមហ៊ុនកំណត់ស្ដុកទី ១ ត្រឹម ២ សែនគ្រឿង។/មានអ្នកប្រើប្រាស់ Internet ជាច្រើនដែលគេបាន ពេបមាត់ព្រោះមិនជឿ នឹងដំណឹងមួយនេះព្រោះគ្រប់គ្នាគេឆ្ងល់ថាតើវាជាការពិតទេដែលមានអ្នកប្រើប្រាស់បានបញ្ជាទិញអស់ ២ សែនគ្រឿងក្នុង២៩ នាទីតាម Online ឬមួយវាគ្រាន់តែជាការបោកប្រាស់ដើម្បីទាញចំណាប់អារម្មណ៍សាធារណៈជន? ព្រោះវាច្រើនពេកហើយដែលក្រុមហ៊ុនផលិតទូរសព្ទរបស់ចិនអាចរកលុយបានដល់ទៅជាង៤៧ លានដុល្លាក្នុងរយៈពេលជាង ៣០ នាទីដោយមិនទាន់ផលិត នូវផលិតផលនោះ៕

ដោយ៖ ម៉ូកាប្រភពពី៖ WantChinaTimes