គួរយល់ដឹង ៖ អឺរ៉ុបកំពុងតែប្រឹងប្រែងអោយអស់លទ្ធភាពរបស់ខ្លួន ក្នុងការបន្តការស្រាវជ្រាវទាក់ទងទៅនឹង ការព្យាបាលរោគតំណពូជ ពោលគឺវាតែងតែកើតឡើង និងតពីឪពុក ម្ដាយទៅកូន។
បើយោងទៅតាមទីភ្នាក់ងារឧសថសាស្រ្តរបស់អឺរ៉ុប (The European Medicines Agency) បានអោយដឹងថា គណៈកម្មាធិការអឺរ៉ុប នឹងធ្វើការសម្រេចចិត្តជាលើកចុងក្រោយ ទាក់ទងនឹងវិធីព្យាបាលរោគតំណពូជដ៏កម្រមួយនេះ តែបើតាមធាតុពិត វាមិនមែនជាការងាយស្រួលនោះទេពោលគឺ ការសាកល្បងការព្យាបាលរោគតំណពូជមួយនេះ នៅសហរដ្ឋអាមេរិកបានធ្វើអោយយុវតីម្នាក់ដែលមានឈ្មោះថា Jesse Gelsinger បានស្លាប់និងមានអ្នកជម្ងឺផ្សេងទៀត ក៏កំពុងតែមានការវិវត្តន៍ផងដែរ។

គួរបញ្ជាក់ផងដែរថា គ្មានការសិក្សាស្រាវជ្រាវណាដែលអាចធ្វើទៅបាននៅក្រៅមន្ទីរពិសោធន៏ របស់អឺរ៉ុប ឬក៏ US នោះទេ ។ មិនត្រឹមតែប៉ុណ្ណោះ បើយោងទៅតាមគណៈកម្មាធិការឧសថសាស្រ្តរបស់អឺរ៉ុបមួយនេះ បានធ្វើការត្រិះរិះ ក៏ដូចជាពិចារណា ទៅលើការប្រើប្រាស់ឧសថរបស់ប្រជាជនទូទៅ ក្នុងការប្រើប្រាស់ Glybera ដើម្បីធ្វើការព្យាបាល ក៏ដូចជាបំពេញនូវកង្វះខាងប្រូតេអ៊ីនម៉្យាងដែលមានឈ្មោះថា lipoprotein ។
លើសពីនេះទៅទៀត បើយោងទៅតាមនាយកចាត់ការទូទៅ បានបញ្ជាក់ផងដែរថា ៖ អ្នកជម្ងឺភាគច្រើនដែលបានប្រើប្រាស់ Glybera ដើម្បីធ្វើការព្យាបាល ក៏ដូចជាបំពេញនូវកង្វះខាងប្រូតេអ៊ីនម៉្យាងដែលមានឈ្មោះ ថា lipoprotein នោះមានការព្រួយបារម្ភទៅលើការទទួលទានអាហារប្រចាំថ្ងៃរបស់ពួកគេ ពោលគឺវាអាចឈានទៅដល់ ការប៉ះពាល់សរីរាង្គខាងក្នុងរបស់អ្នកជម្ងឺ (លំពែង) ដែលពេលខ្លះអាចឈានទៅដល់ការវះកាត់ក៏ថាបាន។
ទន្ទឹមនិងពេលនេះដែរ បើយោងទៅតាមសម្តីរបស់លោកវេជ្ជបណ្ឌិត Tomas Salmonson ដែលបានមកពីគណៈកម្មាធិការខាងលើបានបន្ថែមអោយដឹងថា ចំពោះអ្នកជម្ងឺរូបណាដែលបានប្រើបា្រស់នូវ Glybera តាមកាលកំណត់នោះវានឹងអាចហុចផលជាវិជ្ជមានដល់អ្នកជម្ងឺ៕
ដោយ ៖ ពិសិដ្ឋប្រភព ៖ bbc