(ភ្នំពេញ)៖ សាលារាជធានីភ្នំពេញ បានបញ្ជាក់ថា  ដើម្បីអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ដែលនឹងខិតជិតចូលមកដល់ នៅខែក្រោយនេះ សាលារាជធានីភ្នំពេញ នឹងដំឡើងរបារកាត់ទទឹងផ្លូវចំនួន៤ទីតាំង ដើម្បីជួយលម្អតាមដឹងផ្លូវសំខាន់ៗទាំងនោះ។

របារកាត់ទទឹងផ្លូវទាំង៤ទីតាំងនោះ នឹងត្រូវដំឡើងនៅលើផ្លូវដូចជា៖

១-មហាវិថីព្រះនរោត្តម ខាងជើងវិមានឯករាជ្យ។២-មហាវិថីព្រះនរោត្តម ទល់មុខនាឡិការរមណីយដ្ឋានវត្តភ្នំ។៣-តិរិវិថី ព្រះស៊ីសុវត្ថិ ជិតព្រះគន្លង់។៤-មហាវិថីព្រះសីហនុ ខាងលិចរង្វង់មូលសម្តេចសង្ឃ ជួន ណាត៕

/

/

/

ផ្តល់សិទ្ធដោយ ៖ ហ្វ្រេសញូវអាស៊ី