ប្លែកៗ ៖ បើតាមការអោយដឹងពីគេហទំព័រសារព័ត៌មានប្លែកៗបរទេស ដែលទើបតែបានចេញ ផ្សាយកាលពីម្សិលមិញនេះ បានបញ្ជាក់អោយដឹងថា លោកតា វ័យ ៩៦ ឆ្នាំម្នាក់ បានក្លាយជា ឪពុក ដែលមានវ័យចំណាស់ជាងគេលើលោក ខណៈពេលដែលកូនទី ២ របស់គាត់ទើបតែបានចាប់កំណើតនាពេលកន្លងទៅថ្មីៗនេះ។

គួរបញ្ជាក់ផងដែរថា លោកតាវ័យ ៩៦ ឆ្នាំរូបនោះ មានឈ្មោះថា Ramjeet Raghav ជាពលរដ្ឋ ដែលបានរស់នៅក្នុងប្រទេសឥណ្ឌា ហើយបើនិយាយពីភរិយារបស់លោកតាវិញ គឺមានវ័យ ៥២ ឆ្នាំ និងមានឈ្មោះថា Shakuntala Devi ទើបតែបានផ្តល់កំណើតដល់កូនប្រុសរបស់ពួកគាត់ កាលពីថ្ងៃទី ០៥ តុលា នៅឯមន្ទីរពេទ្យ Haryana ប្រទេសឥណ្ឌា ស្របពេលដែលការចាប់កំណើតកូនទី ២ លើកនេះ ក៏បានធ្វើអោយលោកតាវ័យ ៩៦ ឆ្នាំ ក្លាយជាឪពុក ដែលមានវ័យចាស់ជាងគេលើលោក។
លើសពីនេះទៅទៀត បើយោងតាមរបាយការណ៍ដដែល ក៏បានដកស្រង់នូវសម្តីឪពុកដែលមានវ័យចំណាស់ជាងគេលើលោកនេះ ដោយបាននិយាយថា ៖ គាត់នៅតែមានកំលាំងមាំទាំជានិច្ច ក៏ដោយសារតែគាត់ជាមនុស្សដែលចូលចិត្តទទួលទានប័រ ទឹកដោះគោជាដើម ស្របពេលដែលជារឿយៗ គាត់តែងតែបើកយុទ្ទនាការសង្រ្គាមសឹក ជាមួយភរិយារបស់លោកផងដែរ ។ មិនត្រឹមតែប៉ុណ្ណោះ លោកតាវ័យ ៩៦ ឆ្នាំរូបនេះបានបញ្ជាក់បន្ថែមថា កូនប្រុសទី ២ របស់គាត់រូបនេះ ក៏ជាអំណោយពីព្រះជាម្ចាស់ផងដែរ៕
ដោយ ៖ ពិសិដ្ឋប្រភព ៖ Spy