ខណៈពេលភាពតាមតឹងជាមួយចិនកំពុងកើនឡើង ប្រទេសហ្វីលីពីនបានប្ដេជ្ញាថានឹងមិនទទួលស្គាល់នូវតំបន់សមុទ្រដែលកំពុងដណ្ដើមគ្នាជាមួយចិន ព្រមទាំងបានអំពាវនាវអោយប្រជាជនត្រៀមខ្លួនដើម្បី បូជាជីវិត។
ប្រធានាធិបតិហ្វីលីពីន លោក Benigno Aquino III បានប្រកាសថា ប្រទេសនេះត្រៀមខ្លួនរួចជាស្រេច ក្នុងការចែករំលែកនូវផលប្រយោជន៍ពីអណ្ដូងរ៉ែនានានៅក្នុងតំបន់កំពុងប្រទាញប្រទង់គ្នា ជាមួយនឹងប្រទេសដទៃក្នុងតំបន់។ ប៉ុន្ដែ លោក Benigno Aquino III បានសង្កត់ធ្ងន់ថា ប្រទេសខ្លួនក៏បានប្ដេជ្ញាចិត្ត មិនចែករំលែកដែនសមុទ្រណាមួយទៅអោយប្រទេសមួយដូចចិននោះដែរ។
ប្រធានាធិបតិហ្វីលីពីន បានថ្លែងទៅកាន់អតីតនិស្សិតមកពីអាមេរិក នៅឯក្រុង ម៉ានិល ថា ៖ ខ្ញុំពុំមានសិទ្ធិណាមួយក្នុងការលះបង់ដែនកម្មសិទ្ធិរបស់យើងខ្ញុំនោះទេ។ លោកក៏បានអោយដឹងថាក្រុង ម៉ានិល នឹងបន្ដចចារជាមួយក្រុង ប៉េកាំង ដើម្បីស្វែងរកដំណោះស្រាយប្រកបដោយសន្ដិភាពចំពោះជំលោះនៅឆ្នេរ Scarborough ក៏ដូចជាតំបន់មួយចំនួនក្នុងសមុទ្រចិនខាងត្បូង ទន្ទឹមនឹងនេះលោកក៏បានអះអាងថា ការប៉ះទង្គិចគ្នាដោយអាវុធនឹងមិនងាយកើតឡើង។

អ្នកនេសាទនៅក្បែរឆ្នេរ Scarborough កាលពីថ្ងៃទី ១៨ឧសភា
ជាមួយគ្នានេះដែរ លោករដ្ឋមន្ដ្រីការបរទេសហ្វីលីពីន Albert del Rosario បានប្រកាសថា ប្រទេសខ្លួននឹងមិនដកថយជាដាច់ខាត់ ក្នុងការការពារកម្មសិទ្ធិលើកកោះ Scarborough។
កាសែត South China Morning Post ដកស្រង់សំដីរបស់លោក del Rosario អោយដឹងថា ៖ យើងការពារនូវអ្វីដែលជារបស់យើង។ ប្រសិនត្រូវគេរំលោភ យើងត្រូវតែលះបង់ជិវិត។
ការប្រកាសថ្មីបំផុតរបស់ក្រុង ម៉ានិល ត្រូវបានធ្វើឡើងបន្ទាប់ពីសមាជិកនៃគណកម្មធិការជាតិចិន ព្រមានចំពោះប្រទេសហ្វីលីពីនថា នឹងមិនលើកលែងចំពោះសកម្មភាពគំរាមរបស់ប្រទេសតូចដូចហ្វីលីពីន។

កោះ Scarborough នៃសមុទ្រចិនខាងត្បូង
ក្រុងប៉េកាំងក៏បានប្រកាសជាបន្ដបន្ទាប់ថានឹងពិន័យចំពោះកប៉ាល់នេសាទរបស់ភាគីណាដែលបានរំលោភលើបទបញ្ជាហាមការនេសាទនៅលើសមុទ្រចិនខាងត្បូង នេះបើតាមសេចក្ដីរាយការណ៍របស់ GMA News។
បញ្ហានៅសមុទ្រចិនខាងត្បូងនេះ បានធ្វើអោយមានការព្រួយបារម្ភពីប្រទេសធំៗមួយចំនួនផងដែរ។ ទំព័រ Wall Street Journal ដក់ស្រង់សំដីរបស់រដ្ឋមន្ដ្រីការបរទេសអូស្ដ្រាលី លោក Bob Carr ថ្លែងថា ប្រសិនចង់ទទួលបានការទុកចិត្តគ្នាទៅវិញទៅមក និងទប់ស្កាត់ភាពតានតឹងនៅអាស៊ីប៉ាស៊ីហ្វិក ប្រទេសចិនត្រូវតែចែករំលែកព័ត៌ស្ដីពីការអភិវឌ្ឍផ្នែកយោធារបស់ខ្លួន៕
ដោយ ៖ សូរីយ៉ាប្រភព ៖ Zing