ភ្នំពេញៈ បន្ទាប់ពីលេចចេញរូបភាពអាក្រាតកាយ ដែលគេគ្រប់គ្នាអះអាងថា ជា តារាសម្តែង ល្បី ឈ្មោះគួសម លោក ជា ខេវិន កាលពីពេលថ្មីៗមកត្រូវបាន តារាប្រុសរូបនេះចេញ បានចេញមុខប្រតិកម្ម ដោយសម្តែងអាការៈខឹងសម្បារយ៉ាងខ្លាំង និងគំរាមប្តឹងអ្នកដែលបានបង្ហោះ រូបហ្នឹងនៅលើបណ្តាញទំនាក់ទំនង Facebook ដែលមានបំណងធ្វើឲ្យ លោកខូចកេរ្តិ៍ឈ្មោះថែមទៀតផង។

តារាសម្តែងនិងជាតារាបង្ហាញម៉ូដ លោក ជា ខេវិន បានទូរស័ព្ទមកបកស្រាយប្រាប់ Looking TODAY ពីប្រទេសថៃ នៅថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១២នេះថា ចំពោះរូបភាពដែលសារព័ត៌មាន ចុះផ្សាយថាជារូបលោកនោះ គឺមិនមែនជាការពិតនោះទេ លោកសុំច្រានចោលព័ត៌មាននេះ ទាំងស្រុងហើយប្រសិនបើ ពុកម៉ែបងប្អូនមិនជឿលោកក៏អាចស្បថ ជូនបានហើយលោកគិតថាការ ដែលមានរូបបែបនេះលេចចេញ មកគឺដោយសារតែមានអ្នកដែលស្អប់ ប្រឌិតរឿងបង្ខូចកេរ្តិ៍ឈ្មោះ របស់លោកតែប៉ុណ្ណោះ ម្យ៉ាងវិញទៀតលោកក៏មិនបាន ស្រលាញ់ភេទដូចគ្នា ដូចការលើកឡើងរបស់ សារព័ត៌មានចុះផ្សាយដែល។

លោកជា ខេវិន បានប្រាប់ឲ្យដឹងលាយឡំ និងសំឡេងខឹងសម្បារថា “ខ្ញុំមិនសប្បាយចិត្តទេចំពោះ ព័ត៌មានដែលខាងវេបសាយជាច្រើន បានចុះផ្សាយថាគេងជាមួយ មនុស្សប្រុសស្រលាញ់ភេទដូចគ្នានោះ ហើយខ្ញុំក៏ចង់ដឹងដែលថា អ្នកណាដែលមានចេតនា បង្ហោះរូបនេះឡើងដើម្បី បង្ខូចកេរ្តិ៍ឈ្មោះរបស់ខ្ញុំ ប្រសិនបើគេអះអាងថាជាការពិត ចេញមកតទល់ជាមួយគ្នា ដោយត្រង់បានកុំធ្វើបែបនេះ ព្រោះវាធ្វើឲ្យកិត្តិយសរបស់ខ្ញុំ អាប់អោនហើយខ្ញុំក៏ចង់ប្រកាស ដែលថាពេលនេះខ្ញុំក៏ឲ្យមេធាវី រៀបចំសរសេរពាក្យប្តឹង ទៅតុលាការខ្ញុំមិនទុកឲ្យអ្នក ដែលធ្វើឲ្យខ្ញុំខូច ឈ្មោះរួចខ្លួនងាយៗទេ”។

មិនត្រឹមតែប៉ុណ្ណោះ លោក ខេវិន ក៏បានបា្រប់ពីចំណុច ដែលលោកអះអាងថា មិនមែនជារូប លោកទៀតថា ចំណុចដែលលោកហ៊ានអះអាងថា មិនមែនជាលោកគឺមាន ៥ ចំណុច ទី១ រូបភាព ដែលគេអះអាងថាជាលោក នៅលើបណ្តាញទំនាក់ទំនង គឺមិនសូវច្បាស់ ។ ទី២ ម៉ូដសក់មិនមែនជាម៉ូដសក់ របស់លោកនោះទេ ។ ទី៣ ស្បែករបស់លោកសរតែ បុរសក្នុង រូបគឺមានសម្បុរស្រអែម ។ ទី៤ លោកមិនដែលពាក់ខ្សែករ ដែលមើលទៅ ដូចច្រវ៉ាក់ទាក់ករ នោះទេ វាមិនមែនជាស្តាយរបស់ខ្ញុំ។ និងទី៥សាច់ដុំ និងមាឌរបស់លោកធំ មិនមែនស្គមសាច់ ដុំតូចដូចនៅក្នុងរូបនោះទេ បើអ្នកដែលធ្លាប់ស្គាល់លោក ពីមុនមកប្រាកដជាដឹងច្បាស់ថា រូបនេះមិនមែនជារូបរបស់លោក។

តែទោះបីជាយ៉ាងណា តារាប្រុសរូបនេះ ក៏បានប្រាប់ឲ្យដឹងទៀតថា ទោះជាពេលនេះលោក កំពុងតែ នៅប្រទេសថៃ ក៏ដោយតែ លោកក៏មានវិធានការចាត់ការ ទៅលើអ្នកដែលបង្ហោះ រូប នេះ មិនឲ្យរួចខ្លួននោះទេ ហើយលោកក៏អំពាវនាវទៅដល់ បងប្អូនប្រជាពលរដ្ឋ ដែលប្រសិន បើស្គាល់ដឹងថារូបថតនេះ ចេញពីអ្នកណាលោកច្បាស់ លោកនិងមានរង្វាន់ប្រគល់ឲ្យជាទី គាប់ចិត្ត ព្រោះលោកចង់រកយុត្តិធម៌ សម្រាប់ខ្លួនឯង មិនចង់ឲ្យបងប្អូនយល់ច្រឡំថាលោក ស្រលាញ់ភេទដូចគ្នានោះទេ៕

/

/

/

width=499

width=498

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល