ភ្នំពេញ៖ ក្រុមក្មេងស្ទាវ មួយក្រុម បានអង្គុយផឹកស៊ីនៅមុខផ្ទះ ហើយស្រែកឡូឡា ផ្អើលដល់បងប្អូន ប្រជាពលរដ្ឋ និងអ្នក ជិតខាង ខណៈនោះក៏ត្រូវ យុវជនមួយក្រុម ដែលធ្វើការនៅក្នុងហាងនំប៉័ង ABCបានយកដុំថ្មទៅគុបស្រោចទៅលើក្រុមក្មេងស្ទាវដែលអង្គុយផឹកស៊ីបណ្តាលឲ្យមនុស្សចំនួន ២ នាក់ ត្រូវរងរបួសធ្ងន់ធ្ងរ រួចក្រុមយុវជនខាងលើនេះបានបិទ ទ្វារនៅ សម្ងំដេកក្នុងផ្ទះវិញបាត់ ។
សមត្ថកិច្ចបញ្ជាក់ថាហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង២៣និង ០០ នាទីយប់ថ្ងៃទី ០៣ ខែកញ្ញា ឆ្នាំ ២០១៣ ស្ថិតនៅចំណុចខាង ក្រោយ ហាងនំប៉័ង ABC ស្ថិតនៅតាមបណ្តោយផ្លូវលេខ ៩៥ សង្កាត់បឹងកេងកងទី២ ខណ្ឌចំការមន ។
សាក្សីនៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ គេសង្កេតឃើញក្រុមកម្មករក្នុងឃ្លាំងដែក មួយកន្លែងមានគ្នា ៥ទៅ ៦ នាក់បានអង្គុយផឹកស៊ីនៅមុខឃ្លាំង តាំងពី ល្ងាចរហូតដល់ម៉ោងកើតហេតុដោយសារក្រុមយុវជន បុគ្គលិក របស់ហាងនំប៉័ងខឹងសម្បាទ្រាំ មិនបានក៏បានយក ដុំថ្មគប់ពីអគារស្នាក់នៅ របស់គេចុះមក ក្រោម បណ្តាលឲ្យត្រូវចំក្រុមក្មេងស្ទាវចំនួន ២ នាក់រងរបួសធ្ងន់ស្រាល ។
ហេតុការណ៍នេះ ធ្វើឲ្យផ្អើលដល់ នគរបាលមូលដ្ឋាន និងមន្រ្តីកងរាជអាវុធហត្ថ ខណ្ឌចំការមន ចុះមកអន្តរាគមន៍ភ្លាមៗ ប៉ុន្តែដោយជនរងគ្រោះ មិនបានដាក់ពាក្យ បណ្តឹង នោះ ទើបសមត្ថកិច្ចនគរបាល នាំគ្នាត្រឡប់ទៅវិញ ដោយមិនបានវែកញែករកហេតុផលអ្វីនោះទេ៕
![src=http://image.dap-news.com:81/dap-news/dap-images/2013/September/id-011/Hong-0071.jpg width=500]()
![src=http://image.dap-news.com:81/dap-news/dap-images/2013/September/id-011/Hong-0070.jpg width=500]()

ផ្តល់សិទ្ធិដោយ៖ ដើមអម្ពិល