រថយន្ត Angkor EV ម៉ូដែលថ្មី ឆ្នាំ២០១៣ ជាប្រភេទរថយន្ត ដ៏ទំនើប មានរាងស្រស់ស្អាត  ប្លែកទាកទាញ់ ដែលជារថយន្តអគ្គិសនីដំបូង ជាស្នាដៃរបស់កូនខ្មែរ ផលិតនៅប្រទេសកម្ពុជា។

រថយន្ត Angkor EV ឆ្នាំ២០១៣ ត្រូវតុបតែង និង រចនាម៉ូដឡើង  យ៉ាងល្អឥតខ្ចោះ   ទាំងរូបរាងខាងក្នុង និង ខាងក្រៅ   មានរូបរាងតូចច្រឡឹង ស្រស់ស្អាត។ ជាពិសេស រថយន្តនេះ អាចបើកបរបានល្បឿន ៣៧ម៉ាយ/ម៉ោង និង ដាក់លក់ក្នុង   តំលៃចាប់ពី ៥,០០០ដុល្លារ ទៅ  ១០,០០០ដុល្លារ។

រថយន្តអគ្គិសនីដ៏តូចច្រឡឹងនេះ  បានផលិតដោយក្រុមហ៊ុន  Heng  Development Company ដែលជាក្រុមរបស់ខ្មែរ ដែលមានអគ្គនាយក ជាខ្មែរ លោក​ សេង ចាន់ហេង៕

សូមទស្សនា វីដេអូ ខាងក្រោម!!!

/

ដោយ៖ វណ្ណៈប្រភព៖ globalpost