ហ្វេសប៊ុក៖  ជីវិត មិនប្រាកដថា នៅក្រីក្ររហូតនោះទេ បើយើងមានការតស៊ូព្យាយាមនោះ ។ ជាក់ស្ដែងគូភរិយាមួយគូនេះ ខំតស៊ូព្យាយាមរកស៊ីពីដើមទុនត្រឹម ២០០-៣០០ ដុល្លារប៉ុណ្ណោះ រហូតមានសមត្ថភាពទិញឡានទំនើប និងផ្ទះវិឡាថ្មីគួរឱ្យស្ញប់ស្ញែង។

/

ទាក់ទងនឹងជោគជ័យនេះ ម្ចាស់គណនីហ្វេសប៊ុក ដែលមានឈ្មោះថា MoJo Online Shop បានលើកយករឿងរ៉ាវជីវិតផ្ទាល់ខ្លួនមកចែករំលែកថា ៖” សម្រាប់ពួកខ្ញុំជាកូនក្នុងគ្រួសារ ដែលមិនមានអីច្រើនទេ តែការខិតខំរបស់ពួកយើងចេញពីការស្រលាញ់ តស៊ូ មិនបានច្រណែនអ្នក ដែលមានម៉ាក់ប៉ាផ្តល់ដើមទុនអោយនោះ ផ្តើមចេញពីការលាយឡេលក់ មានលុយមិនច្រើនទេ ត្រឹម 200$-300$ តែប៉ុណ្ណោះ យកកាបូបមកលក់ ថ្ងៃខ្លះក៏លក់បាន ថ្ងៃខ្លះក៏អត់ តែសប្បាយចិត្ត ព្រោះមានទាំងសេចក្តីសុខ និងកម្លាំងចិត្តត្រឹមជួលបន្ទប់ 4 ម៉ែត្រ 4 ជ្រុល សម្រាប់រស់ និងលក់ Online ខំទាំងលក់ ទាំងដឹកជូនភ្ញៀវ ហាលភ្លៀង ហាលថ្ងៃអោបអីវ៉ាន់សំពីងសំពោង ញើសប៉ុនគ្រាប់ពោត ជាមួយម៉ូតូចាស់មួយ Icon តែសប្បាយចិត្តនឹងធ្វើ និងទទួលយកមិនដែលគិតទេ ប៉ុន្តែការតស៊ូនេះជោគជ័យមួយកម្រិត ដោយមានសមត្ថភាពអាចទិញឡានមួយ ដើម្បីធ្វើអោយជីវិតខ្លួនឯងប្រសើរឡើង ចូលគេចុះខ្លះ ហាហហាហា ការសន្សំសំចៃវាមិនអត់ប្រយោជន៏ទេ ចង់បានផ្ទះមួយធម្មតា រស់នៅពីរនាក់ ចឹងមានតែខំ ទាំងថ្ងៃ ទាំងយប់ លក់ៗពេលខ្លះក៏ដាច់បាយ ញ៉ាំបាយប្រអប់កណ្តាលយប់ដើម្បីទិញផ្ទះថ្មី ហើយក៏បានសម្រេចដូចបំណង់ ។ ជីវិត គូត្រូវតែរៀបការតាមប្រពៃណី ពួកយើងស្រលាញ់គ្នា ខំជាមួយគ្នា ការដោយលុយខ្លួនឯង គឺពិតជាមានតម្លៃ និងពោរពេញទៅដោយសេចក្តី។ សុខមានឡានមានលុយ មានផ្ទះ តែដោយសារការខំតស៊ូនោះ ហើយមនុស្សម្នាក់ៗ តែងតែមានមហិច្ឆតា ស្រលាញ់ឡានទំនើប យើងក៏សម្រចបំណង់ ទិញឡានមួយបន្ថែម គឺ NX200t បំណងមួយទៀតនោះគឺចង់មានផ្ទះវីឡាមួយសម្រាប់សុភមង្គល នៅថ្ងៃអនាគត ជាមួយកូនៗ។

/

ផ្តល់ក្តីស្រលាញ់អោយពួកគាត់ ហើយក៏សម្រេចចិត្ត ទិញផ្ទះមួយបន្ថែម នៅ PH វីឡាភ្លោះ សម្រាប់ជីវិតរបស់ពួកខ្ញុំគឺមានតែពាក្យថាតស៊ូ ខំពីបាតដៃទទេ ជាមួយភាពគ្មានការច្រណែន ឈ្នានីស ជាមួយជីវិតអ្នកដទៃ មិនបានទៅសុំបាយ រឺបោកប្រាស់អ្នកណាទេ គឺជាអ្នកលក់អនឡាញ ដោយមិនលក់តាមគេ រកគំនិតថ្មី ៕ ទស្សនារូបភាពខាងក្រោម………..

/

/

/

អត្ថបទ៖ ចំរើន