ម៉ាឡេស៊ី៖ ក្រុមអ្នកពន្លត់អគ្កិភ័យ កាលពីថ្ងៃចន្ទ ម្សិលមិញ បានរកឃើញសាកសពកកម្មករកប៉ាល់ម្នាក់ ដែលបានបាត់ខ្លួនបន្ទាប់ពី កប៉ាល់ដឹកប្រេងរបស់ប្រទេសម៉ាឡេស៊ីបានផ្ទុះនៅជិតកោះ Borneo ដែលបណ្តាលឱ្យមានមនុស្ស ៤នាក់បានស្លាប់ និងម្នាក់បាត់ខ្លួន។

យោងតាមមន្ត្រីប៉ូលិសម្នាក់  បានឱ្យដឹថា  មុនពេលកើតហេតុ  គឺមានភ្លៀងធ្លាក់យ៉ាងខ្លាំងនៅកន្លែងកើតហេតុខាងលើ  ហើយយើងបានឮសំលេងរន្ទះបាញ់ ផាំង! ផាំង!  បន្ទាប់មកកប៉ាល់ដឹកប្រេងក៏បានផ្ទុះឡើងតែម្តង។

ដូចនេះ  យើងអាចសន្និដ្ឋានបានថា ករណីផ្ទុះកប៉ាល់ដឹកប្រេងគឺបណ្តាលមកពី រន្ទះបាញ់ បានបាញ់ចំកប៉ាល់ដឹកប្រេង នៅពេលកំពុងមានភ្លៀងធ្លាក់ខ្លាំង៕

width=456

width=456

width=456

ដោយ៖ វណ្ណៈប្រភព៖ bangkokpost