ភាពយន្ត ៖ នេះជាខ្សែភាពយន្ត ថ្មីមួយទៀតហើយ ដែលបានដកស្រង់ ចេញពីសៀវភៅរឿង ដ៏ល្បី ល្បាញ។ Fantastic Four វគ្គថ្មីនេះ រៀបរាប់អំពី ការទទួលបាន កម្លាំងដ៏ពិសេស របស់មនុស្សទាំង បួននាក់ អំពីពិភព​ក្រៅ ហើយពួកគេ ត្រូវរៀន ប្រើប្រាស់វា ដើម្បីតទល់ ជាមួយមនុស្សអាក្រក់។

/

ត្រឹមតែជាអ្នកវិទ្យាសាស្ត្រធម្មតា សិក្សា​ស្រាវជ្រាវ នូវរបស់ពិសោធន៍ថ្មី  ដែលអាចជួយពិភពលោក​ទៅកាន់ភពផ្សេងបានយ់ាងងាយស្រួល ប៉ុន្តែការចង់ដឹងចង់លឺមួយ ពេល បាន​កែប្រែខ្សែជីវិត​របស់​ពួកគេទាំងមូល  ខ្សែរឿង Fantastic 4 ​ត្រូវបានថតសារឡើងវិញដោយStudio ដ៏ល្បីគឺ 20th Cent - ury Fox ហើយនឹងចាប់ផ្តើមចាក់បញ្ចាំងចាប់ពីថ្ងៃទី១៣ ខែសីហានេះតទៅនៅគ្រប់រោងភាពយន្ត។

/

យុវជនបួននាក់ ត្រូវបានបញ្ជូន   ទៅ ភព ផ្សេងដ៏គ្រោះថ្នាក់មួយ ដែលទៅដល់នោះរាងកាយរបស់ ពួក គេត្រូវ   បានកែប្រែ  យ៉ាងខ្លាំងមិនគួរ  អោយ ជឿ។ មកផែនដីវិញ អ្នកទាំងបួនត្រូវរៀន បញ្ជារ សមត្ថភាពពិសេសរបស់ពួកគេ ហើយ  សហការគ្នាដើម្បី ការពារផែនដីពីមិត្តភ័ក្ដចាស់របស់ពួកគេ ដែលបានក្លាយជាសត្រូវបច្ចុប្បន្ន។

ទស្សនាវីដេអូឃ្លីបខ្លីនៅទីនេះ៖

ដើម្បីទទួលបានពត៌មានលំអិត និង ផ្សេងៗទៀត  ទាក់ទងនិងភាពយន្តដែលលោកអ្នកចូលចិត្ត សូមតាមដាន ចៃកុន តាមប្រព័ន្ធសង្គមដូចជា: www.facebook.com/JaiKon.Cambodia , www. youtube.com/JaiKonCambodia ហើយក៏អាច add ចៃកុន ជាមិត្តក្នុងកម្មវិធី LINE ដែលមាន ID: @JAIKON ដើម្បីទទួលបានរង្វាន់ដូចជាសំបុត្រកុន និង របស់ពីភាពយន្តជារៀងរាល់អាទិត្យ ៕

 ប្រភព ៖ Westec Media Limited