ព័ត៌មានកំសាន្ត ៖ នេះគឺជាការប្រកួត F1 ប្រណាំងល្បីឈ្មោះនៅលើពិភពលោក ក្នុងការប្រកួតប្រជែងមួយ នៅលើទីលានប្រណាំង នៅក្នុងទីក្រុងសៀងហៃ ដែលរួមមានតារាស្រី Fan Bingbing បានចូលរួមទស្សនានៅក្នុងកម្មវិធីនេះ ផងដែរ ។ 

/

 Bingbing បានធ្វើឲ្យក្រុមអ្នកគាំទ្រ​ មានក្តីរំភើបយ៉ាងខ្លាំងដោយសារតែ​វត្តមានរបស់នាង ។​ ហើយសម្រស់របស់នាងក៍ត្រូវបានគេកោតសសើរ មិនដាច់ពីមាត់ដូចគ្នា នោះដែរ ។ ជាងនេះទៅទៀត  Fan Bingbing កំពុងតែទទួលបាន ប្រជាប្រិយភាពយ៉ាងខ្លាំង ខាងសម្រស់ នៅតាមបណ្តាប្រទេសផ្សេងៗ ។

/

Renault បានអញ្ជើញ Bingbing ជាភ្ញៀវកក្តិយស ហើយពេលនោះមាន មនុស្សជាច្រើនសម្លឹងមើលទៅ រូបនាង ដោយពេញចិត្តជាទីបំផុត ។

/

ដោយយោងតាមរបាយការណ៍ពី គេហទំព័រ Asian E-News Portal បានឲ្យដឹងថា នាងបានស្លៀកសម្លៀកបំពាក់ ឈុតខ្មៅគួរឲ្យស្រលាញ់ខ្លាំងណាស់ ហើយនាងថែមទាំងបានថតរូប ជាមួយអ្នកប្រកួតគឺលោក Jolyon Palmer ដែលនៅក្នុងក្រុម Renault និង គូដណ្តឹងដោយ Michelle Yeoh និងអតីតនាយកប្រតិបត្តិនៃក្រុម Ferrari លោក Jean Todt ផងដែរ ខណៈដែលស្ថិតនៅក្នុងកម្មវិធីនោះទៀតផង ៕

/

ប្រែសម្រួល ៖ គន្ធា

ប្រភព ៖ lollipop