ថ្វីបើមានបន្ទប់គេងតែមួយ ប៉ុន្ដែបន្ទប់នានាក្នុងគេហដ្ឋានប្រណិតនៅជប៉ុននេះត្រូវបានរចនាឡើងប្រកបដោយភាពល្អអស្ចារ្យ និងមានផាសុខភាពបំផុត តែតម្លៃរបស់វាក៏មិនទាបនោះដែរ។

គេហដ្ឋានដែលមានតម្លៃខ្ពស់នេះត្រូវបានសាងសង់ឡើងនៅក្នុងសង្កាត់ Minami-Azabu ខណ្ឌ Minato ក្រុងTokyo នៃប្រទេសជប៉ុន។ ជាមួយនឹងតម្លៃ ២១,៧លានដុល្លារអាមេរិក និងមានទំហំត្រឹមតែ ១.៣០០ម៉ែត្រក្រឡា វាបានក្លាយជាគេហដ្ឋានមានបន្ទប់គេងតែមួយដែលមានតម្លៃថ្លៃជាងគេក្នុងពិភពលោក។

ថ្មីៗនេះ គេហដ្ឋានប្រភេទនេះមួយខ្នងត្រូវបានប្រកាសលក់ក្នុងតម្លៃ ៩លានដុល្លារនៅអាមេរិក នេះបើតាមការអោយដឹងពីទំព័រ StreetEasy៕

width=495

រូបភាពខាងក្រៅរបស់គេហដ្ឋាន

width=495

ក្រៅពីបន្ទប់គេងមួយ គេហដ្ឋាននេះក៏មានបន្ទប់ជាច្រើនដែលមានសម្ភារៈប្រណិតៗ។

width=495

បន្ទប់ទទួលភ្ញៀវមានភាពលេចធ្លោ ដោយមានអាងបាញ់ទឹក និងភ្លើងពណ៌គួរចាប់អារម្មណ៍។

width=495

ជ្រុងមួយនៃបន្ទប់ទទួលភ្ញៀវ។

width=495

សម្ភារៈក្នុងបន្ទប់សុទ្ធតែត្រូវបានរចនាឡើងដោយក្រុមហ៊ុន Cecotti Collezioni ។

width=495

បន្ទប់អាហារយកលំនាំ Hibachi គឺជាចំណុចលេចធ្លោរបស់គេហដ្ឋាន។

width=495

បន្ទប់ចំអិនអាហារត្រូវបានរចនាយ៉ាងធំទូលាយ និងមានផាសុខភាព។

 

ដោយ ៖ សូរីយ៉ាងប្រភព ៖ Luxury Launches