សិង្ហបុរី ៖ បើតាមប្រភពសារព័ត៌មាន Asiaone ដែលបានចេញផ្សាយកាលពីម្សិលមិញនេះបានអោយដឹងថា គ្រូទាយម្នាក់ត្រូវបានតុលាការកាត់ទោសអោយជាប់ពន្ធនាគាររយៈពេលដល់ទៅ ១២ ឆ្នាំ ពីបទចាប់រំលោភយុវតី។

គួរបញ្ជាក់ផងដែរថា គ្រូទាយម្នាក់នោះ មានឈ្មោះថា Siah Kwang Yung ត្រូវបានភ្នាក់ងារមានសមត្តកិច្ ចបានធ្វើការចាប់ឃាត់ខ្លួនភ្លាម  បន្ទាប់ពីក្រុមគ្រួសារយុវតីម្នាក់នោះ  បានធ្វើការប្តឹងប៉ូលីស​ ។

លើសពីនេះទៅទៀត  បើយោងទៅតាមរបាយការណ៍ ដែលបានផ្តល់ដោយប្រភពព័ត៌មានក្នុងស្រុក បានអោយដឹងថា រឿងចាប់រំលោកសេពសន្ថេវៈមួយនេះ បានកើតឡើងនៅក្នុងបន្ទប់គេងរបស់យុវតីរូបនោះ ខណៈពេលដែលលោកគ្រូទាយម្នាក់នេះ ត្រូវបានម្តាយរបស់ជនរងគ្រោះអញ្ជើញមកដល់ផ្ទះ ដើម្បីធ្វើការរំដោះគ្រោះ។

width=507

ទន្ទឹមនឹងការមកដល់ផ្ទះជនរងគ្រោះ  លោកគ្រូទាយបានគន់គូរហើយបាននិយាយបញ្ជាក់ថា ផ្ទះនេះពិតជាមានគ្រោះខ្លាំងណាស់  ជាពិសេសបន្ទប់កូនស្រីតែម្តង ត្រូវបានមើលឃើញថា មានខ្មោចកាន់ដូច្នេះ ត្រូវតែធ្វើពិធីរំដោះគ្រោះអោយបានឆាប់ទើបជាការប្រសើរ។

ខណៈពេលដែលធ្វើពិធីរំដោះគ្រោះ លោកគ្រូទាយបានបន្ថែមថា គាត់ត្រូវការបណ្តេញខ្មោចចេញពីបន្ទប់ជនរងគ្រោះ ដោយត្រូវនៅក្នុងបន្ទប់ជាមួយនឹងយុវតីរូបនោះតែប៉ុណ្ណោះ  នឹងអោយម្តាយរង់ចាំនៅខាងក្រៅ  ។  ខណៈពេលដែលនៅតែពីនាក់ជាមួយនឹងជនរងគ្រោះ  លោកគ្រូទាយចិត្តខ្មៅម្នាក់នោះក៏បានចាប់រំលោភនាងតែម្តង រហូតបានសំរេច ភ្លាមៗនោះ ស្រ្តីជាម្តាយដែលបានរង់ចាំនៅខាងក្រៅបន្ទប់ មិនអាចធ្វើអ្វីបាននោះទេ មានតែប្តឹងប៉ូលីស  តែអ្វីៗបានហួសពេលទៅហើយ ទម្រាំតែប៉ូលីសបានមកដល់ ។   ក្រោយមកគ្រូទាយម្នាក់នោះ  ក៏ត្រូវបានចាប់ឃាត់ខ្លួន  នឹងកាត់ទោសអោយជាប់ពន្ធនាគាររយៈពេល ១២ ឆ្នាំ៕

ដោយ ៖ រិទ្ធីប្រភព ៖ Asiaone