កូនតូចៗប្រុសឬស្រី របស់គូស្នេហ៍ តារាហូលីវូដ តែងតែជាទីចំណាប់អារម្មណ៍របស់ បណ្តាសារព័ត៌មាន និងទស្សនិកជនជានិច្ច ។ ខាងក្រោមនេះ គឺជាកូនតូចៗរបស់តារា ៣ នាក់ដែលទទួលបាន ការចាប់អារម្មណ៍ខ្លាំង ។

-Flynn Bloom គឺជាកូនប្រុសទីមួយរបស់ តារាម៉ូដែលម្នាក់ដ៏ល្បី Miranda Kerr និងតារាសំដែងOrlando Bloom ។ Flynn Bloom មានឈ្មោះពេញថា Flynn Christopher Blanchard Copeland Bloom​ កើតនៅថ្ងៃទី ៦ ខែមករា ២០១១ នៅរដ្ឋ Los Angeles ។ គ្រួសារនេះគឺទទួលបានការចាប់ខ្លាំងមែនទែន ហើយចំណែក Orlando Bloom ក៏ត្រូវបានបោះឆ្នោត អោយជាប់ជាឪពុកដែលល្អផងដែរ ។

View

View

View-Suri Cruise គឺជាកូនស្រីរបស់តារាសំដែងហូលីវូដ Tom Cruise និង Katie Holmes តែក្រោយមកពួកគេទាំង ២ បានលែងលះគ្នា ។ Suri កើតនៅថ្ងៃទី ១៨ ខែមេសា ២០០៦ ដែលពាក្យ Suri មានន័យថា ផ្កាកុលាប ក្នុងភាសាបារាំង ។​ ក្នុងវ័យ ៧ ឆ្នាំនេះ Suri មិនត្រឹមតែស្អាតគួរអោយស្រឡាញ់នោះទេ តែថែមទាំងទាន់សម័យទៀតផង ។

View

View

View

View-Harper Beckham គឺជាកូនស្រីតូចមួយរបស់ កីឡាករបាល់ទាត់ដ៏ល្បី ដែលទើបតែចូលនិវត្ត៍ថ្មីៗនេះគឹ David Beckham នឹងអតីតតារាម៉ូដែល Victoria ។ Harper Seven Beckham គឺជាឈ្មោះពេញរបស់នាង ហើយនាងកើតក្នុងថ្ងៃទី ១០ ខែ កក្កដា ២០១១ ។ Harper គឺជាកូនពៅរបស់ Beckhamនិង Victoria ដែលកំពុងទទួលបានការ ចាប់អារម្មណ៍យ៉ាងខ្លំាង ៕ 

View

View

View

 

ដោយ ៖ លីលីប្រភព ៖ k14