ភ្នំពេញ ៖ ក្រោយពីប្រកាសលក់ខោអាវ តាមរយៈបណ្តាញសង្គមហ្វេសប៊ុក អ្នកនាង គង់ ចន្ទស្រីមុំ និងស្វាមី ក៏ទទួលបានប្រាក់យ៉ាងច្រើន ហើយអ្នកនាងបានលើកឡើងទៀតថា ថ្ងៃនេះជាថ្ងៃខួបកំណើតរបស់នាងខ្ញុំ ដូច្នេះនាងខ្ញុំនិងយកថវិការដែលលក់សំលៀកបំពាក់បាន យកទៅជូនមន្ទីពេទ្យគន្ធបុប្ផាថវិការដែលទទួលបានពីការលក់សំលៀកបំពាក់របស់នាងខ្ញុំរយះពេល2ថ្ងៃនេះសរុបបានទាំអស់ ១២៧៧៧០០០ រៀលដូច្នេះនាងខ្ញុំបានបែងចែកថវិការនេះជា2ចំនែក -សំរាប់មន្ទីពេទ្យគន្ធបុប្ផា ចំនួន ៧៧៧០០០០៛-ចំពោះចំណែកដែលនៅសល់នាងខ្ញុំនិងយកទៅផ្តល់ជូនកុមា កុមា ដែលខ្វះខាតសំភារះសិក្សា។អរគុណអ្នកទាំងអស់គ្នាដែលបានគាំទ្រនិងចូលរួមជាមួយមូលនិថិជួយទៅដល់ កុមារកម្ពុជា អរគុណចំពោះការដូរដ៏ធំធេងនេះ🤘😗#kongchansreymom #KCSMBD2017 ។

ឃើញខួបកំណើតឆ្នាំនេះរបស់ គង់ ចន្ទស្រីមុំ ហាក់មានភាពប្លែកខុសពីរាល់ឆ្នាំ ហើយក៏ទទួលបានការកោតសរសើរមិនដាច់ពីមាត់ដែរ ពីក្រុមអ្នកគាំទ្រ ចំពោះទឹកចិត្តដ៏ល្អរបស់តារាស្រីរូបនេះផងដែរ ៕


ដោយ ៖ គន្ធា