ថៃ ៖ យោងទៅតាមប្រភពរបស់តារាសម្តែងស្រីនាង Yaya Urassaya បានធ្វើការចែករំលែករូបថតរបស់នាងដែលបានថតនៅក្នុងខេត្ត Pattaya នៅលើគណនីអុិនស្រ្តាក្រាមស្តូរី ។ ហើយផ្ទះនោះមើលទៅពិតជាស្រស់ស្អាត និងធំមែនទែន ។
នៅក្នុងនោះរូបថតនោះ តារាស្រីវ័យ ២៦ ឆ្នាំរូបនេះបានធ្វើចែករំលែកខាងផ្នែករបងផ្ទះ ដោយភ្ជាប់មកជាមួយនិងចំណងជើងថា មិនបាននៅផ្ទះយូរហើយ ត្រលប់មកវិញហើយបានឃើញរបស់នេះ។ ប៉ាៗរបស់ខ្ញុំពិតជាគួរឲ្យស្រលាញ់មែន ។
មិនត្រឹមតែប៉ុណ្ណោះ មានប្រភពជិតដិតបានបង្ហើបប្រាប់ថា តួស្រីក្នុងរឿង រលកជីវីត រូបនេះ រស់នៅក្នុងវីឡាដ៏ស្កឹមស្កៃមួយនេះ តាំងពីនាងចាប់កំណើតមកម្ល៉េះ ៕
ប្រែសម្រួល ៖ គន្ធា
ប្រភព ៖ thaiupdate