អតីតក្មេងវត្តសំពោងផលអណ្ដែត លោក សាន រ័ត្ន​បញ្ញា​សក្កិ ដែលធ្លាប់ជាដៃគូចម្រៀងជាមួយ តារាចម្រៀងស្រី កំពូលត្អូញត្អែរ សុគន្ធ នីសា ពេលនេះហាក់ដូចជាមានភាពស្ងប់ស្ងាត់ បន្ទាប់ពីមានកូន។

/

តារាចម្រៀង សម្លេងថ្នម សាន រ័ត្ន​បញ្ញា​សក្កិ បានចូលរួមចំណែកក្នុងវិស័យសិល្បៈជិត ១០ឆ្នាំទៅហើយ ប៉ុន្ដែ លោកហាក់ដូចជាមិនសូវយកចិត្តទុកដាក់ប៉ុន្មានចំពោះការរកលុយពីវិស័យនេះនោះទេ។ នេះប្រហែលជាគាត់ចង់ចាកចេញពីវិស័យសិល្បៈ?

កាលពីថ្ងៃទី ៧កន្លងទៅ លោក សាន រ័ត្ន​បញ្ញា​សក្កិ បានអោយដឹងថា ពេលនេះ លោកកំពុងតែមានមុខរបរមួយ ដែលមិនមានពេលប៉ុន្មានសម្រាប់លោក ក្នុងការចេញទៅក្រៅ ប៉ុន្ដែលោកថ្លែងថា លោកនឹងនៅតែបន្ដច្រៀង នៅពេលមានឱកាស ព្រោះវាជាចំណូលចិត្តរបស់លោក។

/

គួររំលឹកថា​ លោក សាន រ័ត្ន​បញ្ញា​សក្កិ គឺជាអ្នកស្រុក កោះនរា ធ្លាប់ជាកូនសិស្សលោក នៅវត្តសំពោងផលអណ្ដែត កាលពី ១០ឆ្នាំមុន។ លោក ត្រូវបានគេស្គាល់ច្រើន នៅពេលច្រៀងជាមួយតារាចម្រៀងស្រី សុគន្ធ នីសា។

បទចម្រៀងមួយចំនួនរបស់លោក សាន រ័ត្ន​បញ្ញា​សក្កិ ដែលត្រូវបានគេស្គាល់ច្រើនបំផុត មានដូចជាបទ ចម្រៀងសន្យា ស្នេហ៍សូនីកា គូសំនៀង ឡាំលាវទូកង។ល។

ឡាំលាវទូកង

 គូសំនៀង

ចម្រៀងសន្យា

 

ដោយ ៖ សូរីយ៉ា