ព័ត៌មានកំសាន្ត ៖ តារាសម្តែងល្បីឈ្មោះមួយរូប គឺកញ្ញា ព្រះកាយច័ន្ទ កំពុងជួបទុក្ខធំបន្ទាប់ពីជីដូនរបស់នាងទទួលមរណៈភាព ។

ដោយយោងតាមគណនី Facebook របស់លោក អ៊ឹម ជីវ៉ា បានរៀបរាប់ថា តារាសម្តែង កញ្ញា ព្រះកាយច័ន្ទ កំពុងមានទុក្ខជាទម្ងន់ដោយសារតែលោកយាយទទួលមរណៈភាព ។

រីឯកញ្ញា ព្រះកាយច័ន្ទ បាននិយាយថា ជាដំបូងនាងខ្ញុំ ព្រះកាយច័ន្ទ សូមខន្តីអភ័យទោសដែលមិនបានគោរពអញ្ជើញដល់គេហដ្ឋានដោយមានការមមាញឹកនៅពិធីបុណ្យ នាងខ្ញុំសូមគោរពអញ្ជើញដល់បងបងសិល្បះនឹងបងប្អូនជិតឆ្ងាយចូលរួមពិធីបុណ្យ៧ ថ្ងៃរបស់លោកយាយនាងខ្ញុំដោយក្តីអនុគ្រោះ ។

គួរបញ្ជាក់ឲ្យដឹងថា តួស្រីក្នុងបទ ៣ ខែក្រោយបែកអូន កញ្ញា ព្រះកាយច័ន្ទ គឺជាតារាសម្តែងមួយរូបដែលទទួលបានការគាំទ្រពីទស្សនិកជនជាច្រើនតាមរយៈការសម្តែងក្នុងខ្សែភាពយន្តនានា ៕

/

/

/

ដោយ​ ៖ គន្ធា

ប្រភព ៖ FB