សារមន្ទីរជាតិអង្គរ ត្រូវបានចាត់ថ្នាក់ជាសារមន្ទីរ សំខាន់បំផុតរបស់ប្រទេសកម្ពុជា ដែលមានទីតំាងស្ថិតនៅក្នុងខេត្តសៀមរាប។
សារមន្ទីរជាតិអង្គរ គឺជាកន្លែងដ៏ពិសេសមួយ ដែលបានប្រមូលផ្តុំនូវរូបចម្លាក់ព្រះពុទ្ធសាសនានិង ហិណ្ឌូសាសនា សំខាន់ៗ រាប់ពាន់ ដែលយកមកពីប្រាសាទផ្សេងៗ គ្នានៃប្រាសាទតំបន់អង្គរ ដ៏អច្ឆរិយ ដើម្បីដាក់បង្ហាញជូន ភ្ញៀវទេសចរណ៍មកពីគ្រប់តំបន់ នៅលើពិភពលោកមកទស្សនា។ ចម្លាក់បុរាណ និង វត្ថុបុរាណ ដ៏មានតំលៃទាំងនេះ ត្រូវរកឃើញ និង រក្សាទុកយ៉ាងមានសុវត្ថិភាព ដោយអាជ្ញាធរការពារប្រាសាទ នៅក្នុងសារមន្ទីរជាតិអង្គរ ចាប់តាំងពីមានការលួចយករូបចម្លាក់ និង វត្ថុបុរាណជាច្រើនទៀតទៅ លក់ឱ្យសារមន្ទីរឯកជន និង ហាងលក់ដេញថ្លៃ នៅក្នុងបណ្តាប្រទេសមួយចំនួន នៅលើពិភពលោក។
បច្ចុប្បន្ន ចម្លាក់បុរាណទាំងនេះ មានមួយចំនួនបាននាំយកមកប្រទេសកម្ពុជាវិញ ដែលបានរក្សាទុកក្នុងសារមន្ទីរជាតិអង្គរ៕
សូមទស្សនា រូបភាព ខាងក្រោម!!!










ដោយ៖ វណ្ណៈ