រឿង Jackie ជាខ្សែភាពយន្តដែលសម្តែងដោយ តារាដ៏ល្បីឈ្មោះ Natalie Portman ដែលគាត់ត្រូវបានជ្រើសរើសជាពិសេសសម្រាប់ដើរតួជាតួអង្គលោកជំទាវ Jacqueline Kennedy  មិនមែនជារឿងងាយទេដែលត្រូវបានជ្រើសរើសបែបនេះ មិនតែប៉ុណ្ណោះខ្សែភាពយន្តនេះត្រូវបានក្លាយជាខ្សែភាពយន្តបែបជីវប្រវត្តិដែលល្អផ្តាច់គេដោយសារតែតួសម្តែង គាត់បានយកអារម្មណ៏ពិតៗពីលោកជំទាវ Jacqueline Kennedy មកបញ្ចូលអោយដូចរឿងពិតៗដែលកើតឡើងនាសម័យនោះតែម្តង​ មិនថាការនិយាយស្តី សំលៀកបំពាក់ ការតុបតែងខ្លួន និងសកម្មភាពស្ទើរតែមានអារម្មណ៏ទស្សនិកកំពុងមើលហេតុការណ៏ពិតផងដែរ។

/ រឿង Jackie ជាខ្សែភាពយន្តដែលនិយាយអំពីរឿងរ៉ាវរបស់លោកជំទាវ Jacqueline Kennedy បន្ទាប់ពីប្រធានាធិបតី John F. Kennedy ត្រូវបានគេធ្វើឃាត លោកស្រីទី១ Jacqueline Kennedy ត្រូវតស៊ូជាមួយនឹងវិប្បដិសារី និង ភាពស្មុកស្មាញជាច្រើនដើម្បីពង្រឹងខ្លួនឯងឡើងវិញ, ប្រឹក្សាជាមួយកូនរបស់នាង, និង បង្ហាញពី កេរ្តី័តំណែលជាប្រវត្តិសាស្រ្តរបស់ប្តីគាត់។

/

គួរបញ្ជាក់ថាភាពយន្ត Jackie មានការចូលរួមសម្តែងដោយតួអង្គ Natalie Portman ដែលសំដែងជា លោកជំទាវ Jacqueline Kennedy និង Caspar Phillipson ដែលជាតួអង្គលោក John Fitzgerald Kennedy អតីតលោក ប្រធានាធិបតី ប្រទេសអាមេរិក ។ ការពង្រឹងខ្លួនឯងអោយមានភាពរឹងមាំឡើងវិញក្រោយពីពេលដឹងថា លោក John Fitzgerald Kennedy បានត្រូវគេធ្វើឃាត។ ចង់ដឹងច្បាស់ថាល្អមើលយ៉ាងណានោះកុំភ្លេច រឿង Jackie កំពុងចាក់បញ្ចាំងក្នុងរោងភាពយន្តហើយ!

ទស្សនា Trailer នៅទីនេះ

ដើម្បីទទួលបានពត៌មានលំអិត ពីភាពយន្តនេះនិង ពត៌មានផ្សេងៗទៀតទាក់ទង  នឹង ភាពយន្តដែលលោកអ្នកចូលចិត្ត អាចចូល ទៅ កាន់ ចៃកុន តាមប្រព័ន្ធ  បណ្តាញ សង្គម ដូចជា:www.facebook.com/JaiKon.Cambodia , www.youtube.com/JaiKonCambodia ហើយក៏អាច add ចៃកុន ជាមិត្ត  ក្នុង កម្មវិធី LINE ដែល មាន ID: @JAIKON ដើម្បីទទួលបានរង្វាន់ដូចជាសំបុត្រកុន និង របស់   ពីភាពយន្តជារៀងរាល់អាទិត្យ៕

/
/
/