ទីបំផុត ការប្រកួតបវរកញ្ញាចក្រវាឡ បានចាប់ផ្តើមរៀបចំប្រកួតហើយ ខណៈពេលដែលរាជនីសម្រស់ ២៥ រូបតំណាងអោយ ប្រទេសទាំង ២៥ ក៏បានធ្វើដំណើរមកដល់ ប្រទេសឥណ្ឌូនេស៊ីហើយដែរ ។ ការប្រកួតបវរកញ្ញាចក្រវាឡ នឹងធ្វើឡើងនៅឯកោះបាលី ប្រទេសឥណ្ឌូនេស៊ី ។
នៅក្នុងចំណោមបេក្ខនារី ប្រលងបវរកញ្ញាចក្រវាឡទាំង ២៥ រូបនេះ បេក្ខនារី តំណាងប្រទេសភីលីពិននាង Megan Young ដែលអាយុ ២៣ ឆ្នាំ និងកំពស់ ១៧០សម គឺជាបេក្ខនារីមួយរូប ដែលគេមានសង្ឃឹមច្រើនថាអាចនឹងឈ្នះ ។ តែ Megan ក៏ត្រូវប្រជែងជាមួយនិងកញ្ញា Elena Jimenez Ibarbia របស់អេស្ប៉ាញ, Frantz Konzen Sancler របស់ប្រស៊ីល ហើយនិង Anna Zayachkivskaរបស់អ៊ុយក្រែនផងដែរ ដែលជាបេក្ខនារីដែលមានសម្រស់ ស្អាតប្រហាក់ប្រហែលគ្នា ។
ខាងក្រោមនេះ ជាបវរកញ្ញាទាំង ១០ រូបដែលមានភាគរយច្រើន ក្នុងការឈ្នះម្កុដរាជនីសម្រស់នៃបវរកញ្ញាចក្រវាឡនេះ ៕
-Philippine
-Brazil
-
Spain
-Ukraine

-Puerto Rico
-
Ecuador
-
Guam
-
Scotland
-Czech និង Indonesia

ដោយ ៖ លីលីប្រភព ៖ k14