ទួគី៖ តាមការអោយដឹងពីគេហទំព័រដេលីមែល កាពីថ្ងៃទី ២៣ តុលា ម្សិលមិញនេះថា​ ប្រព័ន្ធកាមេរ៉ា CCTV បានចាប់យករឿងហេតុមួយ ដែលស្ទើរតែមិនគួរអោយជឿ ខណៈដែលស្រ្ដីម្នាក់បានសម្រាលកូននៅលើដងផ្លូវ ហើយបានងាកមើលកូននោះទៀត តែគាត់នូវតែមិនដឹងថា ជាកូនរបស់គាត់។

width=450

ជាមួយគ្នានេះដែរ មួយសន្ទុះក្រោយមក ក៏មានមនុស្សជំទង់ម្នាក់បានដើរមក រូចក៏ឃើញទារកនោះ គាត់ក៏បានទូរស័ព្ទទៅកាន់មន្ទីរពេទ្យ និងប៉ូលីស។ រំពេចនោះ ក្រុមគ្រូពេទ្យ និងប៉ូលីសក៏បានមកដល់ ហើយក៏យកទារកនោះទៅកាន់មន្ទីរពេទ្យ។ ទោះបីជាយ៉ាងណាក៏ដោយ ក៏ទារកស្រីនោះ ត្រូវបានគេដាក់ឈ្មោះ នៅក្នុងមន្ទីរពេទ្យថា Ecem Ahu ។

width=455

ចំពោះមា្ដយទារកនោះវិញ គាត់បាននិយាយប្រាប់ក្រុមប៉ូលីសថា​ នៅពេលដែលគាត់ដើរលើដងផ្លូវទៅកាន់មន្ទីរពេទ្យ គាត់បានជ្រុះកូននោះទៅហើយ តែគាត់ស្មានថា វាជាដុំឈាមកក(​ I thought it was a blood clot. I didn't Know it was the baby) ។ នេះជាវីដេអូក្លីប ដែលបង្ហាញពីការសម្រាលកូន នៅតាមដងផ្លូវ សូមចុចដើម្បីមើ៕

 

ដោយ៖ នារីប្រភព៖ dailymail